សមត្ថកិច្ចខេត្តរតនគិរី ចុះចាប់រថយន្តធុនធំមួយគ្រឿង ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង

សមត្ថកិច្ចខេត្តរតនគិរី ចុះចាប់រថយន្តធុនធំមួយគ្រឿង ដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង
ចេញផ្សាយ៖១៨/០៧/២០២២
ខេត្តរតនគិរី៖ រថយន្តខ្នតយក្សមួយគ្រឿង ដឹកជញ្ជូនឈើល្មើសច្បាប់ ចេញពីស្រុកមួយ ក្នុងខេត្តស្ទឹងត្រែង ចូលមកខេត្តរតនគិរី ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុច វាលឆ្កែហត់ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
មន្ត្រីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលរងការចាប់ឃាត់នោះ ប្រភេទវេអង ពាក់ស្លាកលេខ ភ្នំ ពេញ ​3B.8636 បានដឹកជញ្ជូនឈើប្រភេទលេខ១ និងប្រភេទលេខ ពេញប្រៀប រីឯការដឹកជញ្ជូនឈើទាំងនោះ គ្មានច្បាប់អនុញ្ញាតនោះទេ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្ទាក់ចាប់បានតែម្តង។
 
មន្ត្រីដដែលបានឲ្យដឹងទៀតថា រថយន្តខ្នាតយក១គ្រឿងនេះ គេបានដឹងថា បានធ្វើការដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ គឺដឹកចេញពីក្នុងភូមិសាស្ត្រ ឃុំស្រែគរ និងឃុំ ស្រែសាមី ស្រុកសេសាន ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់គោលដៅខេត្តរតនគិរី ជាប់ព្រដែនវៀតណាម។
 
ក្រុមមន្ត្រីបានបន្តថា រថយន្តនេះសង្ស័យធ្វើការដឹកជញ្ជូនឈើ ច្រើនលើកច្រើគ្រាមកហើយ ប៉ុន្តែ ទោះជាយ៉ាងណា ការដឹកជញ្ជូនឈើនោះលើកនេះ មិនអាចរំលងពីកណ្តាប់ដៃសមត្ថកិច្ចបានឡើយ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់