គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត

គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
តាកែវ៖ រោងចក្រចំនួន ២១កន្លែង ត្រូវបានបើកដំណើរការគិតត្រឹមរយៈ ៥ខែ ដើមឆ្នាំ២០២៥នេះ និងមានទុនសរុប ប្រមាណជាង ៦៩លានដុល្លារសហរដ្ឋអាមេរិច ព្រមទាំងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជាង ១៥០០០នាក់។ 
បើតាមការបញ្ជាក់ពី លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ បានថ្លែងឱ្យដឹង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥  នៅក្នុងកិច្ចប្រជុំពិភាក្សា លើសំណើសុំនាំចូលដោយ ពន្ធគយ និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវ គ្រឿង ម៉ាស៊ីនសម្ភារៈ បរិក្ខាវត្ថុធាតុដើម និងវត្ថុធាតុដើមផ្សំ សម្រាប់ បម្រើការងាររោងចក្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ ថា នៅត្រឹមខែឧសភា ឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ី បើករោងចក្រចំនួន ២១កន្លែង ទុនវិនិយោគប្រមាណ ៦៩,២៧០,៤៨៦ដុល្លារ និងផ្ដល់ឱកាសការងារចំនួន ១៣៥១៧ នាក់៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់