ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
ថ្ងៃចេញផ្សាយៈ ខែមិថុនា 11, 2025
ដោយ PY-NEWS

ករណីឃា.ត ក.ម្ម កា.ប់ ស.ម្លា.ប់មនុស្សនៅស្រុកសំរោង ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយ នឹងកំម្លាំងនគរបាលខេត្ដ រតនៈគីរី បំបែកសំណុំរឿងបានហើយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ
@ខេត្តតាកែវ : ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដាក់បទបញ្ជាបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានបាលខេត្ត ហើយលោកឧត្តមសេនីយ៍ត្រី ហុិន សុខ ខេង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់វិធានការទំនាក់ទំនងតាមបណ្ដា ក្រុង/ខេត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាឃា.តករកា.ប់ស.ម្លា.ប់មនុស្ស នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ពេលនេះត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយ នឹងកម្លាំងសមត្ថកិច្ចនគរបាលខេត្ដរតនៈគីរី បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខ ខេងបានប្រាប់ថា ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី បន្ទាប់ពីរូបគេធ្វើសកម្មភាពកា.ប់ស.ម្លា.ប់ ទៅលើជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃមកលើរូបគេ ក៏កើតមានចិត្តមានគុំក្នុងចិត្តថានឹងតាមកា.ប់ស.ម្លា.ប់សងសឹកវិញអោយបាន»។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខេត្តតាកែវ កំពុងកសាងសំណុំរឿងតាមនីតិវិធី។












