៌សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ នាំយក ចង្រ្កានសន្សំសំចៃថាមពល របស់សហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម ផ្ដល់ជូន ប្រជាពលរដ្ឋ ចំនួន ២៥០០គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ នាំយក ចង្រ្កានសន្សំសំចៃថាមពល របស់សហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម ផ្ដល់ជូន ប្រជាពលរដ្ឋ ចំនួន ២៥០០គ្រួសារ នៅស្រុកសំរោង 
 
សំរោង៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្ដដា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានអញ្ជើញប្រគល់ចង្រ្កានសន្សំសំចៃថាមពល ដល់បងប្អ័នប្រជាពលរដ្ឋ ចំនួន ២៥០០គ្រួសារ នៅស្រុកសំរោង ដែលជាអំណោយរបស់ សហព័ន្ធនារីខេត្តអានយ៉ាង នៃប្រទេសវៀតណាម។ ដែលពិធីនេះបានប្រាព្ធធ្វើឡើងនៅបរិវេណវត្ត ចិញ្ចែង ឃុំជើងគួន និងក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ ទូច សារ៉ុម សមាជិកអចិន្រ្តៃនារីកម្ពុជា លោកស្រី គា សុភូ អភិបាលរងខេត្ត និងជាប្រធានសមាគមន៍នារីខេត្តតាកែវ លោក ផាម ងុកញ៉ាន នាយកប្រតិបត្តិក្រុមហ៊ុន SIPCO និងជាតំណាងសហព័ន្ធនារីខេត្តអានយ៉ាង លោក កេត ម៉ៅ អភិបាលស្រុកសំរោង និង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋ ២៥០០នាក់៕
     ជាចុងក្រោលោកអភិបាលនៃគណៈអភិបាលខេត្ត អូចភា ក៏បានផ្តាំផ្ញើរ នឹងសំណោះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អំពីសួរសុខទុករបស់បងប្អូនទូទាំងស្រុកសំរោងយើង ថែមទាំងបានថតរូបទុកជាអនុស្សាវរិយ៍ផងដែរ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់