លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនៈគីរី បានជួបឧប្បទេវហេតុ គ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់.......

លោក សុខ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានជួបឧប្បទេវហេតុគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ 
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨,៤០នាទីយប់ នៅចំណុចមុខសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង លោក សុខ វុឌ្ឍី សមាជិក ក្រុមប្រឹក្សា ខេត្តរតនគិរី ខណៈចុះពីរថយន្តដើរឆ្លងកាត់ផ្លូវ។
 
បើយោងតាម របាយការណ៍របស់សមត្ថ កិច្ចបានអោយដឹងថា ជនបង្ក បើកម៉ូតូម៉ាកវ៉េវ កែច្នៃពណ៍ខ្មៅ គ្មានស្លាកលេខ គ្មានភ្លើងបំភ្លឺផ្លូវ មានឈ្មោះសុីមឡាយភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់ នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង រតនគីរី របួសធ្ងន់(បែកក្បាល ឈាមហូរតាមមាត់ និងច្រមុះ រលាត់ជើងនិងខ្លួន)។ ចំណែកជនរងគ្រោ មានឈ្មោះ សុខ វុឌ្ឍី ភេទប្រុស អាយុ៦៦ឆ្នាំជនជាតិខ្មែរ មុខរបរសមាជិកក្រុមប្រឹក្សាខេត្ត រតន គិរី រស់នៅភូមិ ទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានស្លាប់ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។ 
 
ប្រភពបានបន្ត អោយដឹងទៀតថា មូល ហេតុនៃឧប្បទេវហេតុ គ្រោះថ្នាក់ចារចរណ៍ខាងលើនោះ គឺខាងភាគីម៉ូតូជិះលឿនគ្មានភ្លើងបំភ្លឺផ្លូវ បានបុក លោក សុខ វុឌ្ឍី ដែលចុះពីលើរថយន្ត ដើម្បីឆ្លងផ្លូវ សំដៅទៅហាង សាច់អាំងមួយកន្លែង។
 
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនតាម រថយន្តសង្រ្គោះទាន់ កាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះប៉ុន្តែជាអកុសល ត្រូវបានបាត់បង់ជីវិត ដោយ មុខរបួស មានស្ថានភាពធ្ងន់ធ្ងរ។
 
ចំណែកឯជនបង្ក ក៏មានស្ថានភាពធ្ងន់ធ្ងរត្រូវបានដឹកយកទៅ សង្រ្គោះព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តផងដែរ។
 
បច្ចុប្បន្នសព លោក សុខ វុឌ្ឍី ត្រូវបានដឹកតាម រថយន្តសង្គ្រោះ បញ្ជូនទៅគេហដ្ឋានក្រុមគ្រួសារ នៅរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
 
 ដោយឡែកវត្ថុតាង ម៉ូតូជនបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយា ល័យចរាចរណ៍ ផ្លូវគោកដើម្បីបំពេញ សំណុំរឿងទៅតាមនីតិវិធី។

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង