ករណីរំលោភសម្រេចបាន២៣ដង ត្រូវឪពុកម្ដាយក្មេងស្រីប្ដឹង

ករណីរំលោភសម្រេចបាន២៣ដង ត្រូវឪពុកម្ដាយក្មេងស្រីប្ដឹង
 
ខេត្តរតនគិរី ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឪពុកម្ដាយក្មេងស្រីប្ដឹងថា បានរួមភេទជាមួយកូនស្រីគាត់ ទាំងមិនទាន់គ្រប់អាយុ។
 
ហេតុការឃាត់ខ្លួនយុវជនស្មើសនេះ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង ១៨.០០នាទី​ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសិល្ប៍ សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ក្រោមការដឹកនាំ​សម្របសម្រួល​នីតិវិធី​ ដោយលោក មុត សម្បត្តិ ព្រះ​រាជអាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
យោងតាមការឲ្យដឹងពីអធិការនគរបាលក្រុងបានលុងថា ជនសង្ស័យមានឈ្មោះ ឆន ឈីត ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ​ កម្មករ។ ចំណែកក្មេងស្រីមានឈ្មោះ ខ.ក អាយុ ១២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ សិល សង្កាត់ យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី មុខរបរ សិស្ស។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោមការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយលោក មុត សម្បត្តិ ព្រះ​រាជអាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ជនសង្ស័យបាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ពិតជាបាន​ ធ្វើ​សកម្មភាព​ រួម​ភេទ​ជាមួយ​ក្មេងខាងលើ ជាអនីតិជន​ អាយុ​ក្រោម​១៥ឆ្នាំ​ ពិតប្រាកដមែន គឺចាប់​ពី​ថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០២២​ រហូតដល់​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២២​នេះ​ គឺ​សរុប​បាន​ចំនួន​ ២៣ដង​។ ហើយខ្លួនបាននាំក្មេងស្រីចូលបន្ទប់ជួលខាងលើ នៅវេលាម៉ោង៩. ២០នាទី យប់ថ្ងៃ​ទី១០ ខែ តុលា ឆ្នាំ ២០២២ នៅក្នុងបន្ទប់ជួលរហូតដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០២២។
នៅវេលាម៉ោង ៤.០០នាទី ទើបសមត្ថកិច្ចទទួលបណ្តឹងពីម្តាយជនរងគ្រោះទើបធ្វើការឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាន ក្រុងបាន ដើម្បីបន្តនិតិវិធី។ គ្រាដែលសមត្ថកិច្ចចុះឃាត់ខ្លួននោះ បានដកហូតសម្ភារៈ នាឡិកាដៃ ចំនួន ០១ គ្រឿង ទូរសព្ទម៉ាក់ OPPO សេរីA 53 ពណ៌ខ្មៅ(បែកអេក្រង់) ចំនួន ០១គ្រឿង ។
បច្ចុប្បន្ន​ ជនសង្ស័យ រួមទាំង​វត្ថុ​តាង​ដែលបានដកហូតខាងលេី ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង​ ដេីម្បីធានា​ ដល់ការ​ស្រាវជ្រាវ និងបំពេញសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់