លោកឧត្តមសេនីយ៍ឯក កែវ ស៊ីម ប្រតិកម្មបកស្រាយទៅនឹងអ្នកសារព័ត៌មាននិងអ្នកលេងបណ្ដាញសង្គមមួយចំនួនពាក់ព័ន្ធអំពីបញ្ហាចោទប្រកាន់លោកថា បានរំលោភលើដីផ្លូវសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋជាង ១០០ គ្រួសារ ដែលស្ថិតនៅក្នុងភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ថាវាជារឿងមិនពិត

លោកឧត្តមសេនីយ៍ឯកកែវ សុឹមប្រតិកម្មបកស្រាយទៅនឹងអ្នកសារព័ត៌មាននិងអ្នកលេងបណ្ដាញសង្គមមួយចំនួនពាក់ព័ន្ធអំពីបញ្ហាចោទប្រកាន់លោកថាបានរំលោភទៅលើដីផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋជាង១០០ គ្រួសារនៅភូមិព្រៃស្នួលឃុំរវៀងសុខសំរោងខេត្តតាកែវថាជារឿងមិនពិត ថ្ងៃចេញផ្សាយ: ថ្ងៃទី0៧ ខែ0៧ ឆ្នាំ២០២១។
 
     យោងតាមបណ្ដាញព័ត៌មាននិងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានសរសេរបង្ហោះបង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកឧត្តមសេនីយ៍ឯក កែវ សុឹម ដោយចោទប្រកាន់លោកថាបានរំលោភលើដីផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋនៅភូមិព្រៃស្នួលឃុំរវៀងស្រុកសំរោងខេត្តតាកែវកាលពីពេលកន្លងទៅដោយចោទលោកថាមិនព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរនឹងនិងធ្វើរបងបិតផ្លូវដែលធ្លាប់ប្រើប្រាស់តាំងពីដូនតា មកដែលជាតម្រូវការប្រើប្រាស់ជាចាំបាច់ទៀតនាពេលខាងមុខសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
 
    លោកឧត្តមសេនីយ៍ឯក កែវ សុឹមបានលើកឡើងបញ្ជាក់យ៉ាងដូច្នេះថាតាមពិតដីនេះមិនមែនជាផ្លូវសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាំងពីដូនតាមកនោះទេវាដីដាច់ដោយឡែកពីគ្នាការពិតបញ្ហាចោទនោះត្រង់ថាលោកបានសង់សំណង់ជាបង្គោលរបងនៅលើដីដែលមានប្លង់ស្រាប់របស់លោកតែប៉ុណ្ណោះនិយាយអោយចំគឺជាដីភ្លឺស្រែដែលគេអាចនិយាយបានថាជាបុព្វសិទ្ធិរបស់បុគ្គលម្នាក់ៗហើយលោកសង់ទៅលើដីចំណែកនៃភ្លឺស្រែរបស់លោកដែលមានប្លង់ស្រាប់នោះទេ។ត្រង់ថាលោកទៅរំលោភដីផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរនោះគឺជារឿងមិនពិតដោយឡែកលោកសូមបញ្ជាក់ថាដីភ្លឺស្រែខាងមុខនេះដែលលោកកំពុងសាងសង់ជារបងម្ចាស់គេមិនមានជាបញ្ហាជាមួយនឹងលោកនោះឡើយប៉ុន្តែជារឿងមួយដែលគួរឲ្យខូចចិត្តត្រង់ថាមានអ្នកសារព័ត៌មានដែលចូលចិត្តបង្កភាពចលាចលនិងកេណ្ឌប្រជាពលរដ្ឋមានការតវ៉ាជាមួយលោកដោយសារតែដីបងប្អូនរបស់អ្នកសារព័ត៌មាននោះនៅខាងក្រោយហើយសុំលោកអោយបើកទំហំភ្លឺស្រែដើម្បីធ្វើដំណើរចេញចូលទៅដីខាងក្រោយរហូតដល់ 1 ម៉ែត្រឯណោះតែលោកមិនយល់ព្រមដោយសំអាងថាដីរបស់លោកមានព្រំនិងប្លង់ត្រឹមត្រូវគឺជាភ្លឺស្រែបុព្វសិទ្ធ។
 
      ប្រភពព័ត៌មានពីអ្នកសារព័ត៌មានបានជួបប្រសាសន៍លោកមេឃុំរវៀងបានលើកឡើងថាលោកយល់ឃើញថាក្នុងនាមជាអាជ្ញាធរលោកនឹងទទួលនូវដំណោះស្រាយរបស់បងប្អូនប្រជាពលរដ្ឋជាប់ជានិច្ចក៏ប៉ុន្តែរឿងដីនេះវាមិនប៉ះពាល់ទៅលើដីរបស់សាធារណៈដូចដែលពលរដ្ឋលើកឡើងនោះទេវាជាដីដែលជាបុគ្គលរបស់ពលរដ្ឋម្នាក់ៗមានសិទ្ធិចាត់ចែងនិងធ្វើជារបងឬជាសំណង់ផ្សេងៗរៀងៗខ្លួនអាស្រ័យទៅលើមានការយោគយល់គ្នាទៅវិញទៅមករវាងម្ចាស់ព្រំដី នីមួយៗ។ចំណែកមន្ត្រីសូរិយោដីស្រុកសំរោងក៏បានលើកឡើងស្រដៀងគ្នានោះដែរថាដីភ្លឺស្រែដែលលោកឧត្តមសេនីយ៍ឯកកែវ សុឹមបានធ្វើជារបងនៅលើចំណុចព្រំដីរបស់ខ្លួនគឺមិនខុសច្បាប់នោះឡើយ។
 
     លោកបានបន្តទៀតថាបច្ចុប្បន្នលោកកំពុងតែស្នើសុំពីអាជ្ញាធរឃុំទៅមន្ត្រីសូរិយោដីស្រុកសហការជាមួយជំនាញដើម្បីចុះវាស់វែងចាក់ជើងមែ៉តដើម្បីសម្គាល់ដីធ្លីរបស់ខ្លួនឲ្យបានពិតប្រាកដដែលកន្លងមកលោកយល់ឃើញថាលោកនឹងសម្បទានដីមួយចំនួននៅខាងត្បូងអោយទៅតែបច្ចុប្បន្នលោកឈប់យោគយល់និងសម្បទានឲ្យទៀតហើយ។
 
លោកបញ្ជាក់ថាតាមពិតបុគ្គលអ្នកសារព័ត៌មានម្នាក់នេះមិនមានដីនោះទេដែលជាប់នឹងលោកដែលធ្វើឲ្យផលប៉ះពាល់នឹងគ្នានោះដែរប៉ុន្តែបុគ្គលនេះចេះតែបង្កចលាចលនាំប្រជាពលរដ្ឋឲ្យផ្តិតមេដៃផ្តេសផ្តាស់ដើម្បីជំទាស់និងលោកតែប៉ុណ្ណោះមិនដឹងថាលោកអ្នកកាសែតម្នាក់នេះចង់បានអ្វីនោះទេឬក៏លោកឯងចង់ល្បីតាមរយៈផ្លូវច្បាប់។
 
   លោកឧត្តមសេនីយ៍ឯកកែវ សុឹមក៏បានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុងតែបង្ហោះសារចោទប្រកាន់លោកថាបានរំលោភយកដីរបស់ប្រជាពលរដ្ឋនោះត្រូវតែមានការកែតម្រូវហ្នឹងបងស្រាយឱ្យបានទាន់ពេលវេលាបើពុំដូច្នោះទេលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលនេះជាករណីបង្ខូចនៅកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកជាខ្លាំងដែលធ្វើឲ្យជះឥទ្ធិពលដល់ថ្នាក់ដឹកនាំនិងមតិជនមានការយល់ច្រឡំដោយសំអាងទៅលើលោកជាអ្នកមានបុណ្យមានសក្តិហើយធ្វើការគាបសង្កត់រំលោភសិទ្ធទៅលើប្រជាពលរដ្ឋស្លូតត្រង់៕
 
 
 
  

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់