លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងប្រសិទ្ធភាពការងារអនុវត្តន៍នីតិវិធីនគរបាលយុត្តិធម៌ ដល់នគរបាលក្រោមឱវាទ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងប្រសិទ្ធភាពការងារអនុវត្តន៍នីតិវិធីនគរបាលយុត្តិធម៌ ដល់នគរបាលក្រោមឱវាទ

November 14, 2022 ព័ត៌មានជាតិ
PY-News
 នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងប្រសិទ្ធិភាព ការងារ និងការអនុវត្តន៍នីតិវិធីរបស់នគរបាលយុត្តិធម៌ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ ផែននគរបាលព្រហ្មទណ្ឌ ផែននគរបាលអន្តោប្រវេសន៍ ផែននគរបាលសន្តិសុខផ្ទៃក្នុង លោកអធិការ អធិការរង នគរបាលក្រុងប៉ោយប៉ែត ។
ការប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្សព្វផ្សាយអំពីការកំណែទំរង់ឯកសារគតិយុត្តិមួយចំនួន -ជម្រុញបន្ថែមក្នុងការអនុវត្តន៍នីតិវិធី របស់ផែនជំនាញនីមួយៗដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តកាន់តែល្អប្រសើរ និង ពង្រឹងទប់ស្កាត់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានឲ្យលោក លោកស្រី តាមផែនជំនាញនីមួយៗ លើកអំពីបញ្ហាប្រឈម ក្នុងពេលអនុវត្តន៍ការងារ សំណូមពរនានា ដើម្បីលោកស្នងការ ផ្តល់ជាអនុសាសន៍ដឹកនាំ បំពេញបន្ថែមនៅបច្ចេកទេសមួយចំនួនឲ្យការងារគ្រប់ផ្នែកពាក់ព័ន្ធកាន់តែមានប្រសិទ្ធ។ 
 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់