ឯកឧត្តមអភិបាលខេត្តតាកែវ បានអញ្ជើញទទួលអំណោយនិងថវិកាមួយចំនួនពីឧកញ៉ា លី ប៊ុនឡុង ប្រធានក្រុមហ៊ុន លីធាមអុិមផត អិចផត និងត្រែនស្ពត ឯ,ក

ឯកឧត្តមអភិបាលខេត្តតាកែវ បានអញ្ជើញទទួលអំណោយនិងថវិកាមួយចំនួនពី លោកឧកញ៉ា លី ប៊ុនឡុង ប្រធានក្រុមហ៊ុន លីធាមអ៊ិមផត អិចផត និងត្រែនស្ពត ឯ.ក។

តាកែវ៖ នាព្រឹកថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្តតាកែវ និងលោកអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពី លោកឧកញ៉ា លី ប៊ុនឡុង ប្រធានក្រុមហ៊ុន លីធាមអ៊ិមផត អិចផត និងត្រែនស្ពត ឯ.ក និងលោកជំទាវ ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅមូលដ្ឋានខេត្តតាកែវ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា លី ប៊ុនឡុង ប្រធានក្រុមហ៊ុន លីធាមអ៊ិមផត អិចផត និងត្រែនស្ពត ឯ.ក និងលោកជំទាវ ដែលបាននាំយកនូវគ្រឿង ឧបភោគ និងបរិភោគមួយចំនួន និងថវិការ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការចែក ជូនដល់ពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ក៏ដូចជាកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ។
បើតាមការបញ្ជាក់ពី លោកឧកញ៉ា លី ប៊ុនឡុង ប្រធានក្រុមហ៊ុន លីធាមអ៊ិមផត អិចផត និងត្រែនស្ពត ឯ.ក អំណោយដែលបានយកមកផ្ដល់ជូននាពេលនេះរួមមាន៖ ថ្នាំឱសថ បូរាណចិន ( Lianhua Qingwen Jiaonang ) ចំនួន ១២០០ប្រអប់ អង្ករ ចំនួន ០៣តោន មីចំនួន ៣០កេសធំ ត្រីខ ចំនួន ៣០កេសធំ អាល់កុល ចំនួន ៣០០លីត្រ ម៉ាសចំនួន ២៥០០០ម៉ាស ទឹកត្រី ចំនួន ៥០យួរ ទឹកស៊ីអ៊ីវ ចំនួន ៥០យួរ និងថវិកា ចំនួន ១០លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងខេត្តតាកែវ៕
 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់