ក្រុមគ្រូពេទ្យរបស់មន្ទីររបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពេលរកឃើញអាជីវករឆ្លងកូវីត១៩

ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពេលរកឃើញមានអាជីវករឆ្លងជំងឺកូវីដ-១៩
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារឆ្នាំង និងតាមផ្ទះប្រជាពលរដ្ឋពលរដ្ឋ ក្នុងតំបន់ផ្សារឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
 
គូសបញ្ជាក់ជូនផងដែរថាៈ ការចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងផ្សារឆ្នាំងនេះ គឺក្រោយពេលដែល អាជ្ញាធរ និងក្រុមគ្រូពេទ្យរកឃើញមានករណីវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈ ជាច្រើននាក់ទៅលើអាជីវករផ្សារឆ្នាំង និងពលរដ្ឋនៅតំបន់នេះ ៕
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់