អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ដូសទី៦ ជូនដល់យោធិននិងគ្រួសារ....

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ
 
ដោយអនុវត្តតាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និងអនុវត្តតាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ។
 
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ (Sinovac) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង