ចៅក្រម សាយ សារុន អនុប្រធានសាលាដំបូងខេត្តរតនគិរីចេញដីការសម្រេចលក់ដោយបង្ខំដីផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ទីតាំង

ចៅក្រម សាយ សារុន អនុប្រធានសាលាដំបូងខេត្តរតនគិរីចេញដីការសម្រេចលក់ដោយបង្ខំដីផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ទីតាំង

ចេញផ្សាយ៖ ១៧/០២/២០២

PY-News

រតនគិរី ៖ យោងតាមសំណុំរឿងអនុវត្តដោយបង្ខំលេខ ១៣ ចុះថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២២ ដែលចុះហត្ថលេខាដោយលោក សាយ សារុន ជាតុលាការអនុវត្តបានអោយដឹងថាតុលាការនឹងចាប់ផ្តើមលក់ដោយបង្ខំនូវអចលនទ្រព្យចំនួន៤ទីតាំងស្ថិតក្នុងខេត្តរតនគិរី ហើយការអនុវត្តនេះយោងតាមលិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិចុះថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២២របស់មេធាវី លោកស្រី ឡាំ សុគន្ធារ៉ា ដែលជាមេធាវីតំណាងអោយធនាគារកាណាឌីយ៉ា។ 
ក្រោយមេធាវីរបស់ធនាគារកាណាឌីយ៉ាដាក់ពាក្យខែធ្នូ លោកចៅក្រម សាយ សារុន ប្រញាប់ចេញដីការសម្រេចដាក់លក់ដោយបង្ខំដីផ្ទះប្រជាពលរដ្ឋនៅខែ មករា ប្រញាប់ប្រញាលចាប់ផ្តើមនីតិវិធីលក់ដោយបង្ខំ ដើម្បីបានប្រាក់ដើមតម្រូវចិត្តធនាគារ។
នៅក្នុងសំណុំរឿងខាងលើនេះផងដែរគេសង្កេតឃើញថា កាលនៅសាលាដំបូងខេត្តរតនគិរីមិនសម្រេចអោយអនុវត្តប្រាក់ដើមទេព្រោះប្រាក់ដើមមិនត្រូវគ្នា តែបែជាឡើងដល់សាលាឧទ្ធណ៍រាជធានីភ្នំពេញសម្រេចផ្ទុយគ្នាដោយអោយអនុវត្តលក់ឡៃឡុងប្រាក់ដើមទៅវិញ ទោះបីចំនួនប្រាក់ដើមមិនត្រូវគ្នាក៍ដោយ ហើយភាគីកូនបំណុលបានប្តឹងទាស់ទៅសាលាកំពូលដើម្បីបន្តនីតិវិធី បែរជាខាងធនាគារកាណាឌីយ៉ាប្រើវិធីសាស្រ្តបំភ័យកូនបំណុលដោយចាប់ផ្តើមដាក់ពាក្យអនុវត្តសាលដីការដើម្បីលក់ឡៃឡុងសងប្រាក់ដើមរបស់ធនាគារ។
អង្កភាពយើងខ្ញុំបានទំនាក់ទំនងសម្ភាស៍លោកស្រីមេធាវី ឡាំ សុគន្ធារ៉ាតាមតេលេក្រាម តែលោកស្រីមិនឆ្លើយតប
ហើយយើងខ្ញុំក៍ពុំទាន់បានទាក់ទងលោក ចៅក្រម សាយ សារុន បានដែរព្រោះពុំទាន់មានលេខទំនាក់ទំនង
យោងសំដីរបស់ភាគីកូនបំណុលបានអោយដឹងថា លោកស្រី និង ប្តឹងទាស់ដីការសម្រេចចាប់ផ្តើមកាលក់ដោយបង្ខំនេះទៅសាលាដំបូងខេត្តរតគិរីដោយហេតុថា៖
១ លោកស្រីបានប្តឹងទាស់នឹងដីការសម្រេចរបស់សាលាឧទ្ធណ៍រាជធានីភ្នំពេញទៅសាលាកំពូលរួចរាល់ហើយ ។
២ ចំនួនប្រាក់ដើមមិនត្រូវគ្នាទេ ហើយ ខ្លួនកំពុងអោយមេធាវីរៀបចំឯកសារភស្តុតាងបន្ថែមដែលបញ្ជាក់ថាកន្លងមកមានភាពមិនប្រក្រតីលើប្រាក់ដើម និង មានការបំភ័ន្តដោយធ្វើកិច្ចសន្យាជាច្រើនដង ដែលនាំអោយលោកស្រីមានការភ័ន្តច្រឡំបាត់ទឹកប្រាក់ជាច្រើន(ខ្ចីតិច ដាក់ចំនួនច្រើន)
៣ លោកស្រីពុំមានការព្រួយបារម្ភខ្លាំងទេក្នុងករណីនេះ ព្រោះថានីតិវិធីនៅវែងឆ្ងាយទៀតមិនប្រាកដថារយៈពេលខ្លីអាចលក់ឡៃឡុងទ្រព្យលោកស្រីបានទេ។
លោកស្រីបានបន្ថែមទៀតថារាល់នីតិវិធីនីមួយៗនៃការអនុវត្តលក់ដោយបង្ខំទ្រព្យរបស់លោកស្រី គឺ លោកស្រីអោយមេធាវី ប្តឹងទាស់ទៅសាលាឧទ្ធណ៍គ្រប់នីតិវិធី រហូតលោកស្រីទទួលបានភាពយុត្តិធម៌ត្រឡប់មកវិញ។
អង្គភាពយើងខ្ញុំនិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះការអនុវត្តច្បាប់របស់លោកចៅក្រម សាយ សារុន លើករណីលក់ដោយបង្ខំអចលនទ្រព្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ជាពិសេសគឺករណីខាងលើនេះ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់