ក្រោយតុលាការចេញដីការចាប់ផ្តើមលក់ដោយបង្ខំ ភាគីកូនបំណុលខេត្តរតនគិរីបានដាក់ពាក្យបណ្ដឹងតវ៉ា និងស្នើឱ្យតុលាការអនុវត្ត ពិនិត្យ ពិចារណា និងកែសម្រួលដីកាសារជាថ្មី

 
ក្រោយតុលាការចេញដីការចាប់ផ្តើមលក់ដោយបង្ខំ ភាគីកូនបំណុលខេត្តរតនគិរីបានដាក់ពាក្យបណ្ដឹងតវ៉ា និងស្នើឱ្យតុលាការអនុវត្ត ពិនិត្យ ពិចារណា និងកែសម្រួលដីកាសារជាថ្មី
ចេញផ្សាយ៖ ០៣/០៣/២០២៣
PY-News
(ខេត្តរតនគិរី)៖ យោងពាក្យសុំតវ៉ា និងដីការចាប់ផ្តើមលក់ដោយបង្ខំរបស់សាលាដំបូងខេត្តរតនគិរីចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣បានឱ្យដឹងថា ភាគីកូនបំណុលបានស្នើឱ្យតុលាការអនុវត្ត ពិនិត្យ ពិចារណា និងកែសម្រួលដីការសម្រេចចាប់ផ្តើមលក់ដោយបង្ខំត្រង់ចំណុចទី២ពីការរឹបអូសអចលនទ្រព្យ០៤ ទីតាំងមកត្រឹម០១ទីតាំងវិញគឺគ្រប់គ្រាន់ហើយព្រោះថាដោយកន្លងមកគាត់ពុំសូវបានយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុគាត់បានយកប្លង់ដី ផ្ទះ និងចំការចំនួន០៤ទីតាំងដែលមានតម្លៃប្រហែលជាង១០០០០០០$(ជាងមួយលានដុល្លា)ទៅដាក់បញ្ចាំធនាគារតែជាង២០០០០០$(ជាងម្ភៃម៉ឺនដុល្លា)តែប៉ុណ្ណោះ។
 
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ភាគីកូនបំណុលបានទទួលលិខិតរបស់សាលាដំបូងខេត្តរតនគិរី គឺរបាយការណ៍ស្តីពីការបញ្ជូនសំណុំរឿងអនុវត្តដោយបង្ខំលេខ ១៣ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយនូវដីការសម្រេចចាប់ផ្តើមលក់ដោយបង្ខំរបស់ចៅក្រមអនុវត្តគឺលោក សាយ សារុន។
 
ដោយយល់ឃើញថាខ្លួនជាជនរងគ្រោះផងហើយការប្តឹងរឹបអូសរបស់ធនាគារកាណាឌីយ៉ាចំនួនដល់ទៅ០៤ប្លង់ វាដូចជាហួសហេតុបន្តិចពេកភាគីកូនបំណុលក៏បានដាក់ពាក្យប្តឹងតវ៉ានឹងដីការសម្រេចចាប់ផ្តើមលក់ដោយបង្ខំរបស់សាលាដំបូងខេត្តរតនគិរីដើម្បីរកភាពយុត្តិធម៌ ជាងនេះទៅទៀតសូមបញ្ជាក់ថាគាត់មិនមែនគេចវេសឬគ្មានឆន្ទៈមិនសងនោះទេគឺគាត់បានប្តឹងទៅសាលាដំបូងខេត្តរតនគិរីដើម្បីសុំសងប្រាក់ដើមមុនធនាគារប្តឹងទៅទៀតព្រោះគាត់យល់ឃើញថា ប្តឹងពេលនេះកុំឱ្យអស់ការប្រាក់ និងពិន័យកាន់តែច្រើនទៅៗ និងឆាប់បានដំណោះស្រាយផងព្រោះទ្រព្យគាត់ក៏មានតម្លៃច្រើនជាងបំណុលណាស់ដែរតែបែរជាមិនបានដូចបំណងនោះទេ។
 
អង្គភាពសារព័ត៌មានយើងខ្ញុំក៏បានសុំសម្ភាសន៍លោកស្រី មេធាវី ឡាំ សុគន្ធារ៉ា ជាមេធាវីរបស់ធនាគារកាណាឌីយ៉ាតាមប្រព័ន្ធតេឡេក្រាមដើម្បីសាកសួរព័ត៌មានបន្ថែមម្ដងរួចមកហើយ។ ចំណែកឯលោក សាយ សារុន ចៅក្រមអនុវត្តវិញ ខាងសារព័ត៌មានយើងខ្ញុំពុំទាន់បានទាក់ទងនិងសាកសួរព័ត៌មានដែលពាក់ព័ន្ធនឹងករណីនេះនៅឡើយទេ។ 
 
រីឯខាងភាគីកូនបំណុលវិញ ពួកគាត់បានលើកឡើងថា កន្លងមកគាត់គឺជាអាជីវកររកស៊ីធម្មតានៅខេត្តរតនគិរីដោយពុំមានការខ្វះខាតអ្វីឡើយក្រោយមកក៏មានភ្នាក់ងារធនាគារកាណាឌីយ៉ា សាខាខេត្តរតនគិរីបានមកទំនាក់ទំនងអូសទាញព្រមទាំងបញ្ចុះបញ្ចូលឱ្យនាងខ្ញុំខ្ចីប្រាក់ពីធនាគារគាត់នៅសាខាខេត្តរតនគិរីដោយគាត់ថា ពូមីងអាចខ្ចីយកទៅពង្រីកមុខរបរក៏បានឬរកស៊ីបន្ថែមក៏បានដែរហើយដោយខ្ញុំខ្វះការពិចារណាក៏យល់ព្រម នឹងធ្វើការខ្ចីតាមការបញ្ចុះបញ្ចូលពីធនាគារនោះតែម្តងទៅ លុះកន្លងមកបានប៉ុន្មានឆ្នាំក្រោយក៏ចេះតែលង់ទៅៗដោយខ្ចីដំបូងតែ៣០០០០$(បីម៉ឺនដុល្លា)ទេក្រោយមកគុណការ គុណដើមចេះតែបន្តខ្ចីអាថ្មីសងអាចាស់រហូតឡើងដើមដល់ជាងម្ភៃម៉ឺន នឹងត្រូវបង់រាល់ខែចំនួនច្រើនផង គាប់ជួនពេលនោះក៏មានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកលផង កៅស៊ីធ្លាក់ថ្លៃផង ប្រេងក៏ធ្លាក់ថ្លៃទៅៗ ខណ:នោះគាត់ក៏ជួបបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែភាគីខាងធនាគារពុំបានជួយដោះស្រាយ ឬផ្តល់យោបល់ជាដំណោះស្រាយឡើយក្រៅពីឱ្យភ្នាក់ងាររបស់ខ្លួនមកបង្ខំ គំរាម បំភ័យតែប៉ុណ្ណោះដោយជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផង គេមកបំភ័យទៀតគាត់ស្ទើរគាំងបេះដូង និងស្ទើរធ្លាក់ខ្លួនឈឺម្តងៗបាត់ទៅហើយ។
 
លោកស្រីបន្តទៀតថា ក្រៅពីប្តឹងតវ៉ា គាត់បានប្តឹងជំទាស់នីតិវិធីចាប់ផ្តើមលក់ដោយបង្ខំនេះរួចហើយ និងបន្តរងចាំមើលនីតិវិធីរបស់តុលាការខេត្តរតនគិរីថា តើលោកមានចិត្តមេត្តា និងផ្តល់យុត្តិធម៌ដល់ប្រជាជនដែរឬយ៉ាងណា
 
 
 
 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង