រយៈពេល ៥ឆ្នាំ បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី

រយៈពេល ៥ឆ្នាំ បទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្តតាកែវកើតឡើងជិត១ពាន់ករណី
ចេញផ្សាយ៖០៣/០៣/២០២
PY-News
 
ក្នុងរយៈពេល ០៥ឆ្នាំកន្លងមកនេះ ខេត្តតាកែវមានបទល្មើសព្រហ្មទណ្ឌចំនួន ៩៩៥ករណី បង្រ្កាបជាក់ស្តែងបានចំនួន៩៧៩ករណី ចាប់ខ្លួនបានចំនួន ១ ១៧៦នាក់ ស្មើនឹង ៩៨ភាគរយ។ នេះបើរបាយការណ៍សង្ខេប ស្តីពីភាពជោគជ័យក្នុងរយៈពេល ០៥ឆ្នាំ(២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
 
 
ក្នុងរបាយការណ៍បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធបានបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ៦៨៩ករណី (ក្នុងនោះជួញដូរ និងចែកចាយចំនួន ៥៤៤ករណី) ល្បែងស៊ីសងចំនួន ៦១ករណី និងបង្ក្រាបក្មេងទំនើងចំនួន ៦៦ករណី ផងដែរ។
 
ស្របជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា សភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តតាកែវ និងនៅតាមតំបន់ព្រំដែនមានភាពល្អប្រសើរ ដោយបទល្មើសដែលកើតឡើងត្រូវបានបង្ក្រាបជាបន្តបន្ទាប់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា និងពង្រឹង។
 
ជាមួយគ្នានេះដែរ ខេត្តបានរក្សាទំនាក់ទំនងយ៉ាងល្អជាមួយភាគីវៀតណាម តាមរយៈការជួបប្រជុំពិភាក្សាដើម្បីផ្លាស់ប្ដូរព័ត៌មាន និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។ ទន្ទឹមនឹងនេះកងកម្លាំងរក្សាសន្តិសុខព្រំដែនក៏បានសហការជាមួយភាគីវៀតណាមដើម្បីទប់ស្កាត់នូវបទល្មើសនានា​ដែលកើតឡើងនៅតាមព្រំដែនផង។
 
យ៉ាងណាមិញ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ ខេត្តបានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសាធារណៈ ដើម្បីដោះស្រាយបញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈមនានាដែលកើតឡើង ដើម្បីផ្តល់ព័ត៌មានឆ្លើយតបឱ្យបានសមស្របទៅប្រជាពលរដ្ឋជាក់ស្តែង។ ក្នុងរយៈពេលប ០៥ឆ្នាំនេះ ខេត្តក៏បានរៀបចំធ្វើការផ្សព្វផ្សាយវេទិការសារធារណៈចំនួន ១៧ ៧២៩លើក ផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់