នគរបាលខេត្តតាកែវ ច្រានចោលនៅព័ត៌មានមិនពិត ដែលថាមានករណីជនល្មើសប្រើពូថៅកាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី

នគរបាលខេត្តតាកែវ ច្រានចោលព័ត៌មានមិនពិតដែលថាមានករណីជនល្មើស ប្រើពូថៅកាប់កញ្ចក់រថយន្តលើផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី
ចេញផ្សាយ៖15/03/2023
PY-News
 
តាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ Facebook មួយចំនួន ដែលថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។
 
អធិការនគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបញ្ជាក់ឲ្យដឹងថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិ២ ក្តី និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រ ស្រុកបាទី។ ព័ត៌មានដែល Facebook មួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើងនៅកន្លែងផ្សេង ហើយបើតាមព័ត៌មានចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ នៅខេត្តបាត់ដំបង។
 
លោកអធិការ សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឲ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះបើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍តែមួយពេល ធ្វើឲ្យសង្គមជាតិចលាចលនោះ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់