មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង អញ្ជើញចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

មេបញ្ជាការ អាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង អញ្ជើញចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ចេញផ្សាយ៖16/03/2023
PY-News
នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិកអាវុធហត្ថខណ្ឌ ដែលមានជំងឺ រលាកតម្រងនោម និង ទឹកនោមផ្អែម បណ្តាលអោយដំបៅជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
 
នាឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ៣,៥០០,០០០រៀល (បីលានហាសិបម៉ឺនរៀល) ក្នុងនោះ ថវិកា របស់ ឯកឧត្តម អភិបាលខណ្ឌ ចំនួន ១,០០០,០០០៛ (មួយលានរៀល) និងថវិកាដែល ប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,៥០០,០០០រៀល (ពីរលានហាសិបម៉ឺនរៀល), ទឹកដោះគោឆៅ ០២យួរ, ទឹកសុទ្ធចំនួន ០៤កេស,
ផ្លែឈើ មួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន ក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង