រថយន្តឡិចសុីសLX570 បើកថយក្រោយបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ​កជាប់ ខណៈបុរសពីរនាក់រងបានរបួស

រថយន្តឡិចសុីសLX570 បើកថយក្រោយបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវ​កល់ជាប់​ ខណៈបុរស២នាក់រងរបួស
 
   ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឡិចសុីសLX570 បើកថយក្រោយយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតា និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យកល់ជាប់លេីទ្រូងផ្លូវ​ និងធ្វេី​ឱ្យបុរសពីរនាក់រងរបួស​ ។ 
 
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨​ និង៥០នាទីព្រឹកថ្ងៃទី០៣ មេសា ២០២៣​ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។
 
​ តាមប្រភព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញបុរសម្នាក់បានបេីក​រថយន្តបង្កម៉ាក​ ឡិចសុីស​ LX570 ពណ៌ស្ក​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AT-8288 ដោយរយ៉ែចេញពីធនាគារ​ ស្ថាបនា​ យ៉ាងលឿនមកបុកឡំប្រឺតា​ មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់កំពុងដឹងភ្ញៀវ​ ជាបុរសម្នាក់ទៀត​ កំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបាក់អស់៥កង់​ កល់ជាប់ទាំងរថយន្តបង្កនិងឡំប្រឺតា​ រងការខូចខាតយ៉ាងដំណំ​ ។ 
 
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មានបុរសពីរនាក់​ ម្នាក់ជាម្ចាស់ឡំប្រឺតា​ និងម្នាក់ជាភ្ញៀវ​ធ្វេីដំណេីរបានរងរបួសខ្លួនប្រាណគួរសម​ និងបានទៅមន្ទីរពេទ្យដេីម្បីពិនិត្យរបួសផងដែរ​ ។ 
 
​ បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​សហការជាមួយមន្ត្រីជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក​ និងឡំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ​ ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់