ឯកឧត្តម ខៀវ កាញារីទ្ធិ អនុញ្ញាត​ឲ្យ​ប្រធាន​សមាគមសារព័​ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ចូល​ជូ​ប​សំណេះសំណាល និង​សម្តែង​ការគួរសម ក្នុងឱកាស​ចូលឆ្នាំថ្មី​២០២៣

ឯកឧត្តម ខៀវ កាញារីទ្ធិ អនុញ្ញាត​ឲ្យ​ប្រធាន​សមាគមសារព័​ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ចូល​ជូ​ប​សំណេះសំណាល និង​សម្តែង​ការគួរសម ក្នុងឱកាស​ចូលឆ្នាំថ្មី​២០២៣
ថ្ងៃចេញផ្សាយៈ April 12, 2023
​ភ្នំពេញ​៖ ឯកឧត្តម ខៀវ​ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ បានអនុញ្ញាត​ឲ្យ​ប្រធាន​សមាគម អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំ​ក្រុម​ការងារ​សមាជិក សមាជិការ ចូល​ជួប​សំណេះសំណាល និង​សម្តែង​ការគួរសម ក្នង​ឱកាស​អបអរ​សារ​ទ​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​
 
​នា​ឱកាស​ដ៏​មាន​មានតម្លៃ​នេះដែរ ឯកឧត្តម ម៉េង សោភ័ណ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានអនុញ្ញាត​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អំពី​សមិទ្ធផល និង​ការអភិវឌ្ឍន៍ រីកចម្រើន​របស់​សមា​គម ដែល​បាន​រួមចំណែក​បណ្តុះបណ្តាល​បងប្អូន​ក្រុម​អ្នកសារព័ត៌មាន​រាប់រយ​នាក់ ជា​ពិសេស​ក៏​បាន​ចូល​រូ​ម​ក្នុង​កិច្ច​ការងារ​សង្គម​ផងដែរ​។
 
​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គាំទ្រ​នូវ​សមកម្ម​ភាព​នានា​របស់​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដែល​បាន​រួមចំណែក​លើ​ស្ទួយ​វិស័យ​សេរី​សារព័ត៌មាន​នៅ​កម្ពុជា ជាពិសេស​ក្នុង​កិច្ចការងារ​ជួយ​សង្គម​តែម្ត​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកទឹកចិត្ត និង​ជំរុញ​បន្ថែម​ដល់​សមាគមន៍​ក្នុង​កិច្ច​ការងារ​ពង្រឹង​វិស័យ​សារព័ត៌មាន ដែល​ជា​ផ្នែក​មួយ​ក្នុង​ការងារ​ជួយ​សង្គម​ជាតិ​យើង​។​
 
​សម្រាប់​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ ឯកឧត្តម ម៉េង សោភ័ណ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បាន​នាំយក​នូវ​អង្ករ​ចំនួន​២​តោន និង​ទឹក​សុទ្ធ​៥០​កេស​ផងដែរ​៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់