អុញនោះ! ល្បែងមាន់ជល់និងបង្កប់ដោយវង់អាប៉ោង លេងស្ទើររាល់ថ្ងៃគ្រាន់តែស្ងោរមាន់មួយនិងស្រាបៀរមួយកេះ គឺជាការស្រេច

អុញនោះ!មានល្បែងជល់មាន់នឹងបង្កប់វង់អាប៉ោងលេងស្ទើររាល់ថ្ងៃគ្រាន់តែសែនមេប៉ុស្តិ៍ត្រឹមតែមាន់ស្ងោរមួយនិងស្រាបៀរមួយកេះគឺជាការស្រេច
 
  តាកែវ: ល្បែងជល់មាន់នឹងមានបង្កប់វង់អាប៉ោងបេីកលេងស្ទើរតែរាល់ថ្ងៃដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានទាល់តែសោះ នេះជាហេតុធ្វើឲ្យមានការព្រួយបារម្ភនិងភ័យខ្លាចការឆ្លងរីករាលដាលជំងឺកូវីដ19 នៅក្នុងសហគមន៍។
 
   ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្កូវឃុំ ជើងគួន ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ឲ្យដឹងថាមានក្រុមអ្នកញៀនល្បែងមកផ្តុំគ្នាភ្នាល់មាន់ជល់និងចាក់អាប៉ោងប្រមាណ៥០នាក់ បានមកពពាក់ពពូននៅចំណុច ភូមិឃុំខាងលើលេងបានដោយសេរីនឹងមានសំឡេងហ៊ោកញជ្រៀវយ៉ាងកងរំពងហាក់ដូចជាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
 
     ប្រជាពលរដ្ឋបានបន្តទៀតថាល្បែងជល់មាន់និងបង្កប់វង់អាប៉ោងខាងលើនេះមានម្ចាស់ឈ្មោះ តាំង អូនរស់នៅ ភូមិស្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវនេតែម្ដង គេបើកដំណេីរការលេងបានជារៀងរាល់ថ្ងៃហើយម្ចាស់សង្វៀនជល់មាន់ខាងលើថែមទាំងបានអួតក្តែៗទៅក្រុមអ្នកញៀនល្បែងទាំងនោះថាកុំឲ្យមានការព្រួយបារម្ភរឿងសមត្ថកិច្ចចុះចាប់នោះត្រឹមតែប៉ូលីសប៉ុស្តិ៍គ្រាន់តែយកមាន់ស្ងោរមួយនិងស្រាបៀរមួយកេះទៅសែនជូនទៅបានហើយពួកយេីងអាចលេងភ្នាល់គ្នាបានដោយរលូន។
 
    ល្បែងជល់មាន់ដែលមានម្ចាស់ឈ្មោះតាំង អូន ខាងលើនេះត្រូវបានពលរដ្ឋលើកឡើងរិះគន់ទៅលើសមត្ថកិច្ចដូចជាមិនមានសមត្ថភាពក្នុងការបង្ក្រាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ខាងលេី ដែលអាចប្រមូលផ្តុំគ្នាមានមនុស្សម្នារហូតដល់ ៤០នាក់ទៅ ៥០នាក់និងបង្កប់វង់អាប៉ោងលេងភ្នាល់គ្នាចាប់ពី ២០ ម៉ឺនរហូតដល់រាប់រយដុល្លារចំណែកវង់អាប៉ោងគេចាក់ចាប់ពីប្រាំម៉ឺនរៀលឡើងទៅ។
ល្បែងស៊ីសងទាំងនេះហើយដែលបង្កអស្ថេរភាពនៅក្នុងសង្គមផ្ទុយពីបំរាមរបស់រាជរដ្ឋាភិបាលភូមិ.ឃុំ មានសុវត្ថិភាពបង្កអោយមានចោរលួច ចោរឆក់ ចោរប្លន់និងបង្ករហឹង្សានៅក្នុងគ្រួសារ កត្តាទាំងនេះធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមហើយសង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងនៅចំណុចភូមិឃុំខាងលើនេះអោយបាន។
  
     បងប្រុសម្នាក់ដែលរស់នៅក្បែរនិងល្បែងជល់មាន់អាប៉ោងខាងលើបានលើកឡើងថាសង្វៀនជល់មាន់នេះកេីតមានយូខែកន្លងមកហេីយ ក៍ប្រហែលជាសមត្ថកិច្ចប៉ុស្តិ៍ជាអ្នកឲ្យដៃមិនបង្ក្រាបដោយយកតែមាន់ស្ងោរមួយនិងស្រាបៀរមួយកេះមែនហើយទើបអ្នកលេងល្បែងជល់មាន់ខាងលើនេះអាចបន្តនិងបើកដំណេីការបានយ៉ាងសេរីដោយពុំខ្លាចនៅជំងឺរីករាតត្បាតនៃកូវីដ19 គាត់និយាយទៀតថាប៉ូលីសអីក៍យ៉ាប់អីយ៉ាងនេះគ្រាន់តែមាន់មួយស្រាមួយកេសក៏យកដែរ។
 
     ករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោកមេប៉ុស្តិ៍ឃុំជើងគួនស្រុកសំរោងខេត្តតាកែវបានទេដោយគ្មានលេខទូរស័ព្ទ ។
    គេសង្ឃឹមថាលោកភី ឆុន អធិការស្រុកសំរោងពង្រឹងមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យចុះទប់ស្កាត់នឹងធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសងនៅភូមិ.ឃុំខាងលើដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានជាក់ជាពុំខានឡេីយ៕
 

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង