គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !

គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង !
នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ គណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ១១នាក់ ចូលជួបសម្តែងការគួរសម និង ជូនពរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ 
 
ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីនឹករឭកនិងអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានជួបសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ទាំង១១នាក់ ព្រោះតែឯកឧត្តម ធ្លាប់មានមនោសញ្ចេតនាដិតដាមយ៉ាងជ្រាលជ្រៅចំពោះអ្នកខេត្តបន្ទាយមានជ័យ និងធ្លាប់មានអនុស្សាវរីយ៍រួមសុខទុក្ខជាមួយគ្នាជាច្រើន កាលឯកឧត្តមនៅជាមេបញ្ជាការអាវុធហត្ថក្នុងខេត្តមួយនេះ។ ក្រោយបញ្ចប់ការសំណេះសំណាលនិងជូនពររួច ឯកឧត្តម រ័ត្ន ស្រ៊ាង ព្រមទាំងគណៈចលនាសាសនិកឥស្លាម ខេត្តបន្ទាយមានជ័យ ទាំង១១នាក់ បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងស្និទ្ធស្នាលបំផុត៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់