អីយ៉ា!ផ្ទះល្វែងដ៏ស្កឹមស្កៃសង់ចូលមាត់ទន្លេជាប់ស្ពានយោលទល់មុខសាលាឃុំមេសប្រចាន់តើអ្នកណាជាអ្នកអនុញ្ញាតទើបមានសំណង់យ៉ាងរឹងមាំបែបនេះ?

ស្ពានយោលទល់មុខសាលាឃុំមេសប្រចាន់តើអ្នកណាជាអ្នកអនុញ្ញាតទើបមានសំណង់យ៉ាងរឹងមាំបែបនេះ?

ថ្ងៃចេញផ្សាយ: ថ្ងៃទី25 ខែ04 ឆ្នាំ2323

ដោយ.សុខា
ការិយាល័យនិពន្ 017626007
 
      ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាសំណង់ផ្ទះល្វែងដែលសង់ចូលមាត់ទន្លេហើយកៀកហ្នឹងដៃស្ពាន យោលនេះគេអាចសង់បានដោយសារតែគេគឺជាអ្នកមានលុយមាន មានអំណាចនៅក្នុងទឹកដីនៃឃុំមេសរប្រចាន់ ដែលពលរដ្ឋនៅតំបន់នោះអ្នកណាក៏គេស្គាល់ថាគឺជាបុរសដែលខ្លាំងហ៊ានសាងសង់សំណង់រឹងមាំនៅទល់មុខនិងសាលាឃុំមេសរប្រចាន់បានយ៉ាងរលូន។
ពលរដ្ឋបន្ថែមទៀតថាសំណង់រឹងមាំដែលហ៊ានសាងសង់ចូលដៃព្រែកឬទន្លេជាប់នឹងស្ពានយោលនេះគឺដោយសារមានអំណាចបុណ្យនិងខ្នងបង្អែកពីជំទប់ទី ១ឃុំមេសរប្រចាន់ដែលជាអ្នកស្វះស្វែងនិងអំណាច ខុសទៅនឹងច្បាប់រដ្ឋបានចែងថាបុគ្គលណាម្នាក់ក៏មិនអាចប៉ះពាល់នៅដីដែលជាប់នឹងមាត់ព្រែក។ទន្លេបឹងបួរសមុទ្រ។ល។បានហើយដូច្នេះបានជាធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានការលើកឡើងរិះគន់ចំៗតែម្ដងចំពោះលោកមេឃុំមិនយកភ្នែកមើលហ្នឹងថែមទាំងអនុញ្ញាតឱ្យមានសំណង់នេះកើតឡើងបានយ៉ាងរំភើយបែបនេះ។ សំណង់ខាងលើគេសង្ស័យថាមេឃុំមេសរប្រចាន់ និងលោកអភិបាលស្រុកពារាំងជាអ្នកអនុញ្ញាតហើយមើលទៅបានជាសំណង់ខុសច្បាប់មួយកន្លែងនេះអាចសាងសង់បានរហូតដល់ទៅ ៧០ ទៅ ៨០% ទៅហើយមិនមានអាជ្ញាធរឬជំនាញណាចុះទៅហាមឃាត់នោះឡើយ។
ពោលគឺគេត្រូវគ្នាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើដោយមិនបាច់សួរនាំជំនាញឬអាជ្ញាធរពាក់ព័ន្ធ។ពលរដ្ឋរស់នៅក្នុងឃុំនេះមានការកោតសរសើរម្ចាស់ផ្ទះដែលសាងសង់ចូលនឹងដៃទន្លេជាប់នឹងស្ពានយោលដូចជាមិនបារម្ភពីហានិភ័យនៃការបាក់ស្រុតឬក៏ពេលដែលបាក់ស្រុតទៅប៉ះពាល់ស្ពានប្រវត្តិសាស្ត្ររបស់ពលរដ្ឋនៅតំបន់នោះដែលពុំធ្លាប់មានកន្លងមកហេីយគេប្រសិទ្ធនាមស្ពាននេះជាស្ពានយោល។
   
      លោកមេឃុំមេសរប្រចាន់បានលើកឡើងថាករណីសំណង់ទល់មុខសាលាឃុំនេះលោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់ស្រុកអស់ហើ៊យ។
    ចំណែកលោកអភិបាលស្រុកពារាំងអង្គភាពសារព័ត៌មានយើងបានខលទូរសព្ទចូលដោយលោកប្រាប់មកវិញថាលោកកំពង់តែជាប់សន្និបាតបក្សខេត្ត។
 
 ពលរដ្ឋសង្ឃឹមថាឯកឧត្តមស សុខាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងជួយតម្រង់ទិសមន្ត្រីថ្នាក់ក្រោមឲ្យយល់អំពីជំនាញរបស់ខ្លួននិងទប់ស្កាត់នៅរាល់បទល្មើសព្រមទាំងសំណង់ផ្សេងៗឲ្យបានមុតមាំកុំឱ្យមន្ត្រីថ្នាក់ក្រោមធ្វើរបាយការណ៍ភូតកុហកបែបនេះ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់