លោក ថាន់ ចាន់ណា ម្ចាស់បូរីចាន់ណាលែនជួយ សំភារៈកសាងផ្លូវបេតុងសាមគ្គីភូមិលើ

លោក ថាន់ ចាន់ណា ម្ចាស់បូរីចាន់ណាលែនជួយ សំភារៈកសាងផ្លូវបេតុងសាមគ្គីភូមិលើ
ចេញផ្សាយ០១/០៥/២០២៣
PY-News
ព្រៃវែង៖  ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ត ព្រៃវែង ភូមិមេសរប្រចាន់លើ មានធ្វើពិធីកសាងផ្លូវបេតុសាមគ្គីមួយខ្សែប្រវែង ៣០០ម៉ែត្រ ដោយប្រើស៊ីម៉ង់ អស់ ៦០តោន ខ្សាច់ ១៥ឡាន និង ថ្ម ប្រហែល ២០ឡាន ដែលជាផ្លូវបេតុងសាមគ្គី រវាងអ្នកភូមិ ក្រុមការងារ និង សប្បុរសជនបានរួមគ្នា ខ្លះចេញកំលាំងពលកម្ម ខ្លះជាម្ហូបអាហារ និង ខ្លះទៀតជួយជាសំភារៈផ្សេងៗ  លោក ថាន់ ចាន់ណា ម្ចាស់បូរី ចាន់ណាលែន បានជួយឧបត្ថម ស៊ីម៉ង់ចំនួន ២តោន ខ្សាច់ ២ឡាន និង ថ្ម ២ឡានដើម្បីចូលរួមចំណែកចាប់មគ្គផលកុសលផលបុណ្យ ដ៍ជ្រះលៃថ្លាមួយនេះ។
 
គូសបញ្ជាក់ផងដែរថា ផ្លូវបេតុសាមគ្គីមួយនេះគឺជាផ្លូវបេតុសាមគ្គីរវាង អ្នកភូមិ ទាំងចាស់ទាំងក្មេង ទាំងស្រីទាំងប្រុស ខ្លះឧបត្ថម្ភជាសំភារៈ ជាម្ហូបអាហារ  ជាកំលាំងពលកម្មដើម្បីចូលរួមជួយគ្នាសាមគ្គីជាកំលាំងដើម្បីកសាងផ្លូវនេះឡើង ជាពិសេស គឺក្រោយការឯកភាពគ្នា តាមរូបមន្ត ៣៥ និង ៦៥ភាគរយ គឺ ក្រោយសប្បុរសជនចូលរួមរួចនៅសល់គឺ អ្នកភូមិ ចូល ៣៥ភាគរយដោយស្មារតីទទួលខុសត្រូវ និង ក្រុមការងារ ជួយ ៦៥ភាគរយ ដោយការចូលរួមលើកទឹកចិត្ត និង តាមសធាជ្រះថ្លា។
គណៈកម្មការ អាចារ្យ និងប្រធានភូមិមេសរប្រចាន់លើ ក៍សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយចូលរួមជួយជាសម្ភារៈនានាដើម្បីកសាងផ្លូវបេតុសាមគ្គីនេះអោយបានរួចររាល់ជាស្ថាពរ។

ព័ត៌មាន ថ្មីៗ

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត.....
រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ