ជប៉ុន នឹងយកទស្សនីយភាពកាំជ្រួចមកបាញ់នៅមុខព្រះបរមរាជវាំងក្នុងខែ វិច្ឆិកា ខាងមុខ

រាជធានីភ្នំពេញ÷  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ភាគីជប៉ុននឹងបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង នាខែវិច្ឆិកា ខាងមុខនេះ។ ការបាញ់កាំជ្រួចនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។
 
        ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងខែវិច្ឆិកានឹងមានបាញ់កាំជ្រួច ៣ដងគឺទី១ បាញ់ក្នុងទិវាឯករាជ្យជាតិ ទី២ បាញ់អបអរទំនាក់ទំនងជាមួយជប៉ុន និងទី៣ បាញ់ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក។
 
        សូមជម្រាបថា: កម្ពុជា-ជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញតាំងពីខែ មករា ឆ្នាំ ១៩៥៣ ៕
 
PY -NEWS
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់