ប្រសាសន៍របស់ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង ៖ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិក្នុងថ្ងៃនេះ

ប្រសាសន៍របស់ លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង ៖ ជាមោទនភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិក្នុងថ្ងៃនេះ

ថ្ងៃចេញផ្សាយ: ថ្ងៃទី13 ខែ05 ឆ្នាំ2023

ដោយ.សុខា
ការិយាល័យនិពន្ធ017626007
 
ភ្នំពេញ៖ជាមោទនភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិក្នុងថ្ងៃនេះជូ ស៊ិនទិ និង សឿត ណាវ៉ា ធ្លាប់ជា អតីត កីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ជាក្លឹបដែលខ្ញុំបាន បង្កើតនិងទំនុកបម្រុងដោយផ្ទាល់ កាលពីជាង១០ឆ្នាំមុន កាលនោះខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ ការជួបថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍ជាច្រើន កាលនៅបម្រើការងារនាខេត្តបន្ទាយមានជ័យផងដែរ។
ក្រៅពីពួកគាត់ទាំងពីរនាក់នេះ ក៏នៅមានកីឡាករជាច្រើនរូបទៀត ដែលបាន បដិសន្ធិចេញពី អតីត U13 របស់ក្លឹបអធិរាជភ្នំស្វាយ ហើយត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី រហូតអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករជម្រើសជាតិនិងលេងឲ្យក្លឹបល្បីៗថ្នាក់ជាតិជាច្រើន ដូចជា៖ កីឡាករ រី លាភផេង, កីឡាករ គឹម អាន, កីឡាករ ជួង មករា, កីឡាករ ស្រួច ជីវ័ន្ត, កីឡាករ ឱ ភារុណ, កីឡាករ ពៅ ចាន់ថេត, កីឡាករ គង់ ភីឡុត, កីឡាករ សៀង ណាំឈីវ, កីឡាករ ស្វែង សំណាង, កីឡាករ ចាន់ ហួង កីឡាករ ដោ រ៉ូហ្សាន់, កីឡាករ សុវណ្ណ ដូណា។ល។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់