មិនដឹងម្ចាស់ទីតាំងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសុីធីមលជាន់ទី ២ មានមន្តអាគមអ្វីទេទើបបានជាបេីកលេងកំដរភ្ញៀវទេសចរណ៍ដែលមកប្រកួតកីឡាស៊ីហ្គេមបានយ៉ាងរលូនបែបនេះ

មិនដឹងម្ចាស់ទីតាំងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបសុីធីមលជាន់ទី២ មានមន្តអាគមអ្វីទេទើបបានជាបេីកលេងកំដរភ្ញៀវទេសចរណ៍ដែលមកប្រកួតកីឡាស៊ីហ្គេមបានយ៉ាងរលូនបែបនេះ
 
ចេញផ្សាយ៖ថ្ងៃទី១៤/០៥/២០២៣
 
PY-News
   
យោងតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថាល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងស្ទើរតែគ្រប់ប្រភេទ។ នៅជាន់ទី ២នៃផ្សារទំនើប( city mall) សុីធីមលជាប់នឹងអារបងស្តាតអូឡាំពិកដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមដែលមានប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។ បានធ្វើឲ្យភ្ញៀវជាតិនិងអន្តរជាតិលាន់មាត់គ្រប់គ្នាថាផ្សារដែលបម្រើសេវាផ្នែកលក់ដូរនិងលក់ចំណីអាហារក្លាយទៅជាកន្លែងបើកបនល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រែងថាគ្មានអាជ្ញាធរណាគ្រប់គ្រងតំបន់សង្កាត់និងខណ្ឌ/រាជធានីនេះបាននោះទេ។
 
    ប្រភពបានបន្តរាយការណ៍ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងទៀតថាល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងគ្រប់ប្រភេទស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញ បើកលេងបានអញ្ចឹងគិតខ្លួនបែបនេះក៏ដោយសារតែមានខ្នងអាចយ៉ាងរឹងមាំពីអាជ្ញាធរមូលដ្ឋានផងដែរ។ គេអាចនិយាយបានថាបើហ្គេមបាញ់ត្រីនេះចេះបំបាំងកាយម៉្លេះសមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សាយស្ទើរតែទូទាំងនគរទៅហើយមិនជ្រាបឬក៏សើមដល់អស់លោកអាជ្ញាធរសង្កាត់ ខណ្ឌនិងរាជធានីសោះអញ្ចឹង។
 
     ប្រភពព័ត៌មានបានលើកឡើងទាំងចំអកឡកឡឺយទៅអាជ្ញាធរសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញថាបើករណីរកស៊ីបទល្មើសដូចជាការលក់ដូរគ្រឿងញៀននៅប្លុកបុរីកីឡាវាហាក់បីដូចជាពិបាកតាមចាប់ឬក៏បង្ក្រាបបន្តិចព្រោះថាវាជាករណីមួយដែលមិនមាន គោលដៅច្បាស់លាស់និងបំលាស់ទី គ្រប់ពេលចុះហេតុអ្វី ហ្គេមបាញ់ត្រីនិងល្បែងគ្រប់ប្រភេទស្ថិតនៅមួយកន្លែងជាន់ទីពីរនៃមូលដ្ឋានរបស់ខ្លួនហេតុអ្វីបានជាអាជ្ញធរមិនមានវិធានការបង្ក្រាបបែជាទុកលម្អសម្រាប់ឲ្យភ្ញៀវទេសចរណ៍ដែលចូលរួមទស្សនាសុីហ្គេមបានឃើញបែបនាធិបតេយ្យយ៉ាងនេះ។
 
    កន្លងមកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចេញបទបញ្ជាយ៉ាងដាច់ណាត់ទៅអភិបាលស្រុក ខណ្ឌ រាជធានីខេត្តក្រុងត្រូវតែអនុវត្តតាមបទបញ្ជានិងចុះបង្ក្រាបម្ចាស់តាំងលើកបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ហើយបើអាជ្ញាធរស្រុកក្រុងខេត្តណាដែលមិនមានការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។អាជ្ញាធរពាក់ព័ន្ធទាំងនោះនឹងត្រូវប្រឈមមុខបាត់បង់អស់ពីតំណែង។
 
      ទោះយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលចេញចូលផ្សារទំនើបស៊ីធីម៉លបានសំណូមពរដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាក្រឡេកមើលមន្ត្រីថ្នាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនផងកុំព្រោះតែប្រយោជន៍បន្តិចបន្តួចធ្វើឲ្យបាត់បង់តម្លៃនៃលំអក្រុងភ្នំពេញដែលជាទីរមណីយ៍និងជាបេះដូងដ៏ល្អផូរផង់នៃព្រះរាជាណាចក្រកម្ពុជាកំពុងទទួលនូវតម្លៃអន្តរជាតិយ៉ាងផូរផង់។  ដោយPY-News.(នៅមានត)

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់