រថយន្តសណ្តោងកង់១០ ពិឃាតអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម

រថយន្តសណ្តោងកង់១០ ពិឃាតអ្នកជិះម៉ូតូបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ថ្ងៃចេញផ្សាយ: ថ្ងៃទី២៣ ខែ០៧ ឆ្នាំ២០២១
ដោយ. លោក វ៉ែន វិចិត្រ
 
 
   កំពង់ស្ពឺ: នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ម៉ោងប្រមាណ៥.០០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់ជីវិតនៅកណ្តាលទ្រូងផ្លូវ។
 
       ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលេីនេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៣ភូមិក្រញូងឃុំពោធិ៍អង្ក្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមានឡានសណ្ដោងប្រភេទកង់ 10ស្លាកលេខព្រះសីហនុ ៣A.៦៩៦២កំពុងធ្វើចរាចរណ៍លើដងផ្លូវដោយឡានបទផ្លូវបំបែកជាបួនពេលនោះក៏ជួបប្រទះនិងម៉ូតូ១គ្រឿងបេីកបរដោយបរសម្នាក់បើកបរដោយមិនមានការប្រុងប្រយ័ត្នក៏បានបុកជាមួយនឹងរថយន្តដែលកំពុងតែធ្វើការបទនៅចំណុចផ្លូវបំបែកជាបួននោះបណ្ដាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ(ម៉ូតូជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ1CK.6435)។
 
       ហេតុការណ៍ខាងលើនេះធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ 3 រាប់ម៉ោងទើបបានកម្លាំងមានសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ក្នុងការវាស់វែងដើម្បីធ្វើកំណត់ហេតុនិងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះនិងប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបរសេដ្ឋដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់