ពិតជាគួរឱ្យសង្វេគណាស់! ម្ចាស់អាងក្រពើធ្លាក់ចូល ក្នុងអាងក្រពើត្រូវសត្វក្រពើហែកស៊ីយ៉ាងអាណោចអាធម្ម

ពិតគួរឱ្យសង្វេគណាស់! ម្ចាស់អាងក្រពើរអិលជើងធ្លាក់ចូល ក្នុងអាងក្រពើត្រូវសត្វក្រពើហែកស៊ីយ៉ាងអាណោចអាធម្ម 

ចេញផ្សាយ៖26/05/2023

PY-News

 
 ខេត្តសៀមរាប៖ថៅកែអាងក្រពើមួយកន្លែងនៅក្រុងសៀមរាប បានធ្លាក់ចូល អាងក្រពើ របស់ខ្លួន ហើយត្រូវសត្វក្រពើ ហែកស៊ី យ៉ាងអាណោចអាធម៌។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥និង ៤៥នាទីព្រឹកនេះ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថាជនរងគ្រោះមានឈ្មោះ លួន ណាំ ភេទប្រុសអាយុ៧២ ឆ្នាំមុខរបរ គណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ បានធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួន ហើយត្រូវបានសត្វក្រពើខាំហែកស៊ីបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្ដង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅផ្ទះ របស់ជនរងគ្រោះ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុពិតប្រាកដណាមួយនៅឡើយ។
នៅខេត្តសៀមរាបកន្លងមក ក៏មានករណីម្ចាស់អាងចិញ្ចឹមក្រពើ ធ្លាក់ចូលអាងក្រពើ សត្វក្រពើហែកស៊ីម្ដងរួចមកហើយផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់