ពលរដ្ឋបានត្អូញត្អែចំពោះម្ចាស់ស្ថានីយទឹកស្អាតបត់រកាលើផ្គត់ផ្គង់និងអាក់ខានផ្ដល់ទឹកស្អាតជូនដល់ពលរដ្ឋដែលកំពុងត្រូវការប្រើប្រាស់!

ពលរដ្ឋបានត្អូញត្អែចំពោះម្ចាស់ស្ថានីយទឹកស្អាតបត់រកាលើផ្គត់ផ្គង់និងអាក់ខានផ្ដល់ទឹកស្អាតជូនដល់ពលរដ្ឋដែលកំពុងត្រូវការប្រើប្រាស់!
 
ស្រុកសំរោង៖ បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រព័ន្ធទឹកស្អាតរបស់ (ស្ថានីយទឹកស្អាតបត់រកា) នៅក្នុងស្រុកសំរោង មានការត្អូញត្អែរចំពោះស្ថានីយទឹកស្អាតបត់រកា ដែលផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ជូនពួកគាត់ និងសូមសំណូមពរ ដល់លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង ជួយរកដំណោះស្រាយនិងមានវិធានការចំពោះស្ថានីយដែលបានផ្គត់ផ្គង់ទឹកស្អាតមិនបានគ្រប់គ្រាន់ ព្រោះសព្វថ្ងៃនេះមនុស្សយើងត្រូវការ មានទឹក មានភ្លើង មានខ្យល់ ដោយមិនអាចខ្វះមួយណាបាននោះទេ។ 
 
ជាក់ស្ដែងថ្មីៗនេះម្ចាស់គ្រប់គ្រងស្ថានីយបានចេញសេចក្តីប្រកាសជូនដំណឹងអំពីការផ្អាកការផលិតផ្គត់ផ្គង់ទឹករយះពេល៤ថ្ងៃ 
ចាប់ពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៨ ព្រឹក
ដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង៨ព្រឺក
ដើម្បីយើងខ្ញុំរើខ្សែបណ្តាញអគ្គីសនី ម៉ូទ័របូមទឹក ទៅដាក់នៅទីតាំងស្រះទឹកទី២។ ស្ថានីយទឹកស្អាតបត់រកា សូមជូនពត៌មានដល់បងប្អូនអតិថិជនទាំងអស់មេត្តាជ្រាបថាស្រះទឹកបំរុងទី១បានបូមយកផលិតទឹកស្អាតត្រូវរីងអស់ ហេតុនេះយើងខ្ញុំត្រូវទៅបូមស្រះទឹកត្រៀមបំរុងទី២ដែលជាស្រះចុងក្រោយ។ ការផលិតផ្គត់ផ្គង់ទឹកជូនបងប្អូនអាចមានត្រឹមចុងខែមិថុនាឆ្នាំ២០២៣។ នៅកុំឡុងពេលផ្អាកការផ្គត់ផ្គង់នេះសូមបងប្អូនបើកទឹកបំរុងទុកប្រើប្រាស់ផង។ សូមបងប្អូនអតិថិជនទាំងអស់មេត្តាយោគយល់ដោយសេចក្តីអនុគ្រោះផង។
 
ហេតុដូច្នេះហើយទើបពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម អភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តតាកែវ សូមមានវិធានការនិងជួយរកដំណោះស្រាយសម្រាប់ឱ្យស្ថានីយទឹកស្អាតបត់រកា ស្ដារដីបឹងបត់រកានេះឲ្យជ្រៅ ដើម្បីស្តុបទឹកនារដូវខែប្រាំង នឹងដើម្បីឲ្យស្ថានីយទឹកស្អាតបត់រកាមួយនេះផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋឲ្យបានប្រើប្រាស់គ្រប់គ្រាន់ផង។
ទំនាក់ទំនងការផ្សាយ៖ ០១៧៦២៦០០៧ សូមអរគុណ!!!

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់