ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា( គប់កញ្ចក់រថយន្ត)

កំពង់ឆ្នាំង÷

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តចំនួន០៣នាក់ ប្រើប្រាស់រថយន្ដចំនួន០២គ្រឿង ដឹកនាំដោយអ.ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអ.ហស្រុករលាប្អៀរ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

 
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ដ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២:១៥នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះ១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។ ២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
 
វត្ថុតាងចាប់យករួមមាន÷
១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMERពាក់ស្លាកលេខពោធិសាត់1E-7662 ពណ៌បៃតង។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់