សាលាដំបូងខេត្តតាកែវ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលម្នាក់ដែលបានផ្ទុះអាវុធលើមន្ត្រីគយនៅច្រកទ្វាអន្តរជាតិភ្នំដិនកាលពីប៉ុន្មានថ្ងៃមុន និងបានបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ

សាលាដំបូងខេត្តតាកែវ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលម្នាក់ដែលបានផ្ទុះអាវុធលើមន្ត្រីគយនៅច្រកទ្វាអន្តរជាតិភ្នំដិនកាលពីប៉ុន្មានថ្ងៃមុន និងបានបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ
 
ថ្ងៃព្រហស្បតិ៍, 6 ខែកក្កដា 2023
PY-NEWS 
 
ខេត្តតាកែវ ៖ សាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលម្នាក់ដែលបានផ្ទុះអាវុធលើមន្ត្រីគយនៅច្រកទ្វាអន្តរជាតិភ្នំដិនកាលពីប៉ុន្មានថ្ងៃមុន និងបានបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋ។
 
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចេញដោយ លោក គុជ តារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ បង្ហាញថា ឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទីលំនៅបច្ចុប្បន្នភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់និងស្ថានទម្ងន់ទោស, បទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស, បទកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតនិងបទបង្កឧបសគ្គឬធ្វើឲ្យរាំងស្ទះដល់ការអនុវត្តច្បាប់របស់មន្ត្រីគយ ប្រព្រឹត្តនៅចំណុចភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុដីកាគឺបានសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នលេខ ៥១២ / ២០២៣ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅពន្ធនាគារខេត្តតាកែវ។
 
សូមរំឮកថា កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ណុប សំបូរ ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដឹន ស្រុកគីរីវង់ បានបង្ករការផ្ទុះអាវុធ ចំពេលមន្ត្រីគយចល័តដែលកំពុងបំពេញការងារ ដែលមហាជនមើលឃើញថា ជាករណីកាងរថយន្តដឹកទំនិញ ហើយមិនព្រមបង់ពន្ធទៅគយចល័ត ទើបកើតមានជម្លោះនិងគ្នា រហូតមានការផ្ទុះអាវុធបែបនេះទៅ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់