ឯកឧត្តម រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនារំភើបចិត្តជាខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋក្នងសង្កាត់ព្រែកកំពឹស!

ឯកឧត្តម រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនារំភើបចិត្តជាខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋក្នងសង្កាត់ព្រែកកំពឹស! 
ចេញផ្សាយ៖១២/០៧/២០២៣
PY-News
នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែរលើកទី២ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋចូលរួមដង្ហែយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ នៅក្នុងផេកផ្លូវការរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង បានបង្ហោះនូវសារសម្តែងមនោសញ្ចេតនារំភើបជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋសង្កាត់ព្រែកកំពឹស ដែលមានខ្លឹមសារទាំងស្រុងថា៖ 
" - អរគុណសន្តិភាព!
- ជយោ គណបក្សប្រជាជនកម្ពុជា!
សូមអរគុណបងប្អូនសង្កាត់ព្រែកកំពឹសគ្រប់គ្នា ដែលបានចូលរួមក្បួនដង្ហែរ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ជាមួយខ្ញុំដោយផ្ទាល់ ជាលើកទី២ យ៉ាងច្រើនកុះករ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញបងប្អូនគាំទ្រ គណបក្សប្រជាជនកម្ពុជា ពេញទំហឹង គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់