សម្ដេចតេជោ ហ៊ុន សែន ទទួលជួបគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញមកសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា

រាជធានីភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅក្នុងប្រទេសកម្ពុជា។

 

        ជំនួបនេះបានធ្វើឡើងនៅវិមានសន្តិភាព ខណៈដែលគណៈប្រតិភូប្រមាណជាង៤០០នាក់ មកពី៦៥-៧០ប្រទេស និងស្ថាប័ន បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីសង្កេតការបោះឆ្នោតនៅថ្ងៃស្អែកនេះ។

 

        ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ មានមួយចំនួន ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាមិត្ត ក្នុងនោះមានដូចជា ប្រធានសភា ប្រទេសម៉ាឡេស៉ី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភា រួមទាំងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃផងដែរ។

 

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

PY-News

 

ព័ត៌មាន ថ្មីៗ

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត.....
រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ