ឯកឧត្តមញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញចុះសំណេះណាលសួរសុខទុកប្រជាពលរដ្ឋនិងអាជីវករក្នុងផ្សារបានលុង ក្រុងបានលុង

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអា
ជីវករផ្សារបានលុង ក្រុងបានលុង
 
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយឯកឧត្តម គិត ទ្រី បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តម អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ។ 
 
ក្នុងឱកាសនោះ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ញ៉ែម 
សំអឿន អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមនឹងមានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាព ជាគ្រួសារខ្មែរតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងមូល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហាន នៃកិច្ចដំណើរអភិវឌ្ឍន៍មូលដ្ឋានទៅមុខឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា៕
 
ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារខាងលើ បានបង្ហាញនូវការសាទរ លាយឡំជាមួយទឹក
មុខញញឹម សើចសប្បាយ ហើយពួកគាត់បានថ្លែងអំណរ
គុណចំពោះ ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់