ឧត្តមសេនីយ៍ទោម្នាក់មានវិបត្តិក្នុងគ្រួសារសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង.

ឧត្តមសេនីយ៍ទោម្នាក់មានវិបត្តិក្នុងគ្រួសារសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

ចេញផ្សាយ៖២០សីហា២០២៣

PY-News

ភ្នំពេញ៖ ព្រោះតែវិបត្តិគ្រួសារធ្វើឲ្យអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះបន្ទប់ឡៅតឿ បង្កការភ្ញាក់ផ្អើលទាំងយប់។ 
 
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២៩ ផ្លូវម្លិះ ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
 
សពរងគ្រោះមានឈ្មោះ អ៉ីវ រិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ មុខមុខរបរជានគរបាល មានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ទោល តួនាទីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្នាក់នៅផ្ទះកេីតហេតុខាងលើ ។ 
 
យោងតាមប្រភពពត៌មានពីកូនស្រី បានប្រាប់សមត្ថកិច្ចអោយដឹងថា មុនកេីតហេតុ ជនរងគ្រោះនិងប្រពន្ធបានចេញទៅកម្មវិធី នៅខាងក្រៅរៀងៗខ្លួន ពេលត្រលប់មកផ្ទះវិញ ពួកគាត់បានទាស់សម្តីគ្នាតិចតួច ហើយប្រពន្ធបានដេីរចូលទៅក្នុងផ្ទះមុន បន្ទាប់មកជនរងគ្រោះបានដេីរចូលទៅបន្ទប់កូនស្រីជាន់ឡៅតឿ រួចក៍បាញ់សម្លាប់ខ្លួនឯងតែម្តង។  
 
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះ បានគំរាមសម្លាប់ខ្លួន ជាច្រើនលេីកច្រើនសារមកហើយ អោយតែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។
 
បន្ទាប់ពីកេីតសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះមកត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ និងនិងពិនិត្យលេីសពរងគ្រោះ ឃេីញមានស្នាមគ្រាប់កាំភ្លើង ត្រង់ក្បាលចំហៀងខាងស្តាំ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃេីញ កាំភ្លើងខ្លីមួយដេីម និងនិងសំបកគ្រាប់ ១ ។ 
 
យោងតាមការត្រួតពិនិត្យ ពីនគរបាល បច្ចេកទេសនិងវិទ្យាសាស្ត្រ និង មានមានការត្រួតពិនិត្យពីគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានសន្និដ្ធាន សពពិតជាស្លាប់ដោយសារប្រេីកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនពិតពិតប្រាកដមែន។
 
បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់