កូនឈើចម្រុះជាង៥០០ដើម​ បានដាំជុំវិញទីលានចាក់សំរាមខេត្តកែប ដើម្បីចូលរួមក្នុងគោលនយោបាយស្តារគម្របព្រៃឈើឡើងវិញ

កូនឈើចម្រុះជាង៥០០ដើម បានដាំជុំវិញទីលានចាក់សំរាមខេត្តកែប ដើម្បីចូលរួមក្នុងគោលនយោបាយស្តារគម្របព្រៃឈើឡើងវិញ
 
ចេញផ្សាយ៖២៩ កញ្ញា ២០២៣
PY-News
 
ខេត្តកែប៖ ដោយមានការសហការគ្នាជាមួយភាគីពាក់ព័ន្ធនានា មន្ទីរបរិស្ថានខេត្តកែប បានដាក់ដាំកូនឈើចម្រុះចំនួន៥៥០ដើម អមសងខាងផ្លូវ និងបរិវេណទីលានចាក់សម្រាមដែលស្ថិតនៅក្នុងក្រុងកែប ខេត្តកែប ដែលនេះបានរួមចំណែកជាមួយគោលនយោបានរបស់រាជរដ្ឋាភិបាល ក្នុងការស្តារគម្របព្រៃឈើពី៣៧% ក្នុងពេលបច្ចុប្បន្ន ឱ្យកើនយ៉ាងតិច៦០% ក្នុងឆ្នាំ២០៣០ ហើយស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ម្យ៉ាងដើម្បីបង្កើនពណ៌បៃតងឡើងវិញនៅបរិវេណទីលានទុកដាក់សម្រាមដែលទើបសាងសង់រួច និងដាក់ឲ្យដំណើរការផងដែរ។ 
 
លោក អុិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានថ្លែងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា យោងតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន និងតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរបរិស្ថានខេត្តកែប បានរួមសហការជាមួយ រដ្ឋបាលក្រុងកែប ដោយបានការគាំទ្រពីអគ្គនាយកដ្ឋានគ្រប់គ្រងស្ថានីយ៍ផ្ទេរ និងគ្រប់គ្រងសំរាម សំណល់រឹងនៃក្រសួងបរិស្ថាន និងក្រុមហ៊ុនកំពតស៊ីមេន ខូអិលធីឌី បានរៀបចំកម្មវិធីដាំស្តារកូនឈើចំនួន ៥៥០ដើម អមតាមដងផ្លូវ និងបរិវេណជុំវិញទីលានចាក់សំរាមរបស់រដ្ឋបាលខេត្តកែប មានសមាសភាពចូលរួមសរុបចំនួន ២៧០នាក់។ 
 
លោកបន្តថា សកម្មភាពដាំស្តារកូនឈើនាពេលនេះ គឺស្របទៅនឹងស្ថានភាពអាកាសធាតុនារដូវវស្សា ដែលកំពុងមានភ្លៀងធ្លាក់ជោគជាំគ្រប់ទីកន្លែង និងស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការស្តារគម្របព្រៃឈើពី៣៧% ក្នុងពេលបច្ចុប្បន្ន ឱ្យកើនយ៉ាងតិច ៦០% ក្នុងឆ្នាំ២០៣០ ហើយស្របនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដោយគ្រោងផ្តល់កូនឈើចំនួន ១លានដើម ក្នុង១ឆ្នាំដល់សហគមន៍ទូទាំងប្រទេស។ 
 
លោកបានបញ្ជាក់បន្ថែមទៀតថា ដើមឈើមានអត្ថប្រយោជន៍ច្រើនណាស់គឺ បានផ្តល់នូវឧស្ម័នអុកស៊ីសែនសម្រាប់ជីវិតមនុស្ស សត្វ ជួយជារនាំងការពារខ្យល់ព្យុះ ជួយការពារភាពសឹករិចរឹលដែលបណ្តាលមកពីការហូរច្រោះ កាត់បន្ថយការកើនឡើងកំដៅនៃភពផែនដី ជាម្លប់សម្រាប់ មនុស្ស សត្វ ជាពិសេសនៅទីនេះ គឺជួយកាត់បន្ថយនូវការសាយភាយឧស្ម័នការបូនិចចេញពីទីលានចាក់សំរាម និងទប់ស្កាត់ការហុយ សំពីងសំពោងនៃថង់ប្លាស្ទិកទៅក្នុងបរិយាកាសផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់