លោកឧត្តមសេនីយ៍ឯក ហង្ស សហជាតិ ដឹកនាំប្រជុំស្ដីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺរីករាលដាលកូវីដ១៩

លោកវរសេនីយ៍ឯក ហង្ស សុជាតិ ដឹកនាំកិច្ចប្រជុំស្ដីពីផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលនៃជំងឺកូវីដ-១៩
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពីផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយយោងសេចក្ដីណែនាំផែនការលេខ.០៧.ស.ណ.ន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលជាសកលកូវីដ-១៩។
 
កិច្ចប្រជុំមានសមាសភាពចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ-មេបញ្ជាការរង និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក សរុបមានចំនួន១៩នាក់។

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង