ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ជូនដល់មកការត្រូវបានចាប់ផ្តេីមពីថ្ងៃទី១៦នេះ....

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ជូនដល់កុមារ ត្រូវបានចាប់ផ្ដើមនៅថ្ងៃទី១៦ នេះ
ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីប្រកាស ស្ដីពីការចាក់វ៉ាកសាំង ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។
យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរនគិរី បានរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។
ដំណើរការចាក់វ៉ាក់សាំងនេះ នឹងប្រព្រិទ្ធទៅចាប់ពីថ្ងៃច័ន្ទទី១៦ ខែសីហា ឆ្នាំ២០២១ តទៅរាល់ម៉ោងធ្វើការ គឺម៉ោង ៧.៣០នាទីព្រឹក ដល់ម៉ោង ១១.៣០នាទី និងចាប់ពីម៉ោង ១.៣០នាទី ដល់ម៉ោង ៥.០០នាទីល្ងាច ហើយមានតែមួយទីតាំងប៉ុណ្ណោះ គឺ វិទ្យាល័យ សម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងដំណើរការចាក់វ៉ាក់សាំងនេះផងដែរ បងប្អូនប្រជាពលរដ្ឋជាមាតាបិតា ឬអាណាព្យាបាលទាំងអស់ សូមនាំកូនអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោមអាយុ ១៨ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ ដោយត្រូវយកមកភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (បើសិនជាមាន) សំបុត្រកំណើត ឬ សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, លិខិតបញ្ជាក់ពីអាជ្ញាធរ។
សូមបញ្ជាក់ថា ការចាក់សាំងនេះ គឺធ្វើឡើងចំពោះកុមារ និងយុវវ័យ ដែលកំពុងរស់នៅសង្កាត់ទាំងបួន ក្នុងក្រុងបានលុង ខេត្តរតនគិរី តែប៉ុណ្ណោះ។ ដោយឡែក ចំពោះស្រុកដទៃទៀត ក្នុងខេត្តរតនគិរី នឹងចាក់ជូនបន្តនៅពេលក្រោយ បន្ទាប់ពីចាក់នៅក្រុងបានកុងរួច៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់