ឧត្តម សោម ពិសិដ្ឋ បានបញ្ចាក់យ៉ាងច្បាស់ថា៖ការទន្រ្ទានកាប់ដើមកោងកាងនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាការអនុវត្តទៅលើដីកម្មសិទ្ធិស្របច្បាប់!

ឧត្តម សោម ពិសិដ្ឋ បានបញ្ចាក់យ៉ាងច្បាស់ថា៖ការទន្រ្ទានកាប់ដើមកោងកាងនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាការអនុវត្តទៅលើដីកម្មសិទ្ធិស្របច្បាប់
 
 ចេញផ្សាយ៖១៩/១១/២០២៣
PY-News
 
ខេត្តកែប៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយអំពីការកាប់ទន្ទ្រានដីព្រៃកោងកាងលិចទឹក ដែលជាដីព្រៃកោងកាងលិចទឹក និងបានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន គឺលោកអភិបាលស្រុក និងលោកអភិបាលខេត្ត ជួយរកដំណោះស្រាយបង្ក្រាប។ ប៉ុន្តែបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់អោយដឹងនៅពេលជួបជុំពិសារអាហារសាមក្គីជាមួយក្រុមការងារ និងបងប្អុនអ្នកសារព័ត៌មានយើងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការកាប់ដើមកោងកាងនៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺមិនមែនជាដីដែលកាប់ទន្ទ្រានដីព្រៃកោងកាងខុសច្បាប់នោះទេ គឺខាងភាគីម្ចាស់ដីដែលបានដាក់អេស្កាកាប់នេះ បានប្រព្រឹត្តនៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់របស់លោក(ម្ចាស់ដី)ពិតប្រាកដមែន មិនមែនដូចដែលមហាជន និងអ្នកសារព័ត៌មានមើលឃើញនោះទេ។
ជាលទ្ធផល ក្រោមការសង្កេត និងពិនិត្យឯកសារកន្លងមក និងមានការបញ្ជាក់ពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគនៈងភិបាលខេត្តកែប និងលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ការកាប់ទន្រ្ទានព្រៃនេះ ជាការអនុវត្តដោយស្របច្បាប់ ព្រោះមានឯកសារគ្រប់គ្រាន់ ហើយឯកឧត្តម ក៏សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំជួយផ្តល់ដំណឹង ដើម្បីអនុវត្តតាមនីតិវិធី និងបម្រើផលប្រយោជន៍រួមជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ ។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់