មេល្បែងអាប៉ោងដុះស្លែឈ្មោះម៉ឹង មិនខ្លាចអាជ្ញាធរស្រុកបាទីសូម្បីតែបន្តិច

មេល្បែងអាប៉ោងដុះស្លែដែលគេល្បីឈ្មោះ ម៉ឹង ជានណាដែលហ៊ានបើកល្បែងលេងដោយមិនខ្លាចញញើតអាជ្ញាធរស្រុកបាទីសូម្បីតែបន្តិចឡើយ!
 
ចេញផ្សាយ៖០១០/១២/២០២៣
PY-News
 
ប្រជាពលរដ្ឋបានរាយការណ៍មកថា មេល្បែងអាប៉ោងខុសច្បាប់ដុះស្លែឈ្មោះមុឹងកំពុងតែដំណើរការលេងបានយ៉ាងរលូនស្ថិតនៅភូមិអាញ្ចាំងឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវ ដោយក្រុមញៀនល្បែងមានស្រីប្រុសទាំងនេះកំពុងតែលេងយ៉ាងពពាក់ពពូនច្រើនកុះករដោយមិនខ្លាចញញើតសមត្ថកិច្ចអាជ្ញាធរ ភូមិ.ឃុំស្រុកនោះទេ។
 
     ប្រជាពលរដ្ឋបន្តទៀតថានៅក្នុងភូមិអញ្ចាំង ឃុំត្រពាំងសាប ស្រុក បាទីនេះនៅណាក៏គេស្គាល់ឈ្មោះលោកមុឹង ដែលជាមេបនល្បែងបាញ់អាប៉ៅយ៉ាងឈ្ងុយឈ្ងុបនេះដែរបើមិនស្គាល់លោកម៉ឹងនេះដូចជាមិនស្គាល់សាលាស្រុកបាទីដែរ។
 
  ប្រភពបានបន្តឲ្យដឹងទៀតថាមេល្បែងដ៏ធំប្រចាំស្រុកបាទីមួយនេះហាក់មានចរិតក្រទមមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះឬមួយអាជ្ញាធរស្រុកបាទីត្រូវដងត្រូវផ្លែយកសំណែន ពីបុគ្គលឈ្មោះមុឹង នេះប្រចាំខែបាត់ទៅហើយទើបបានជាមកគោរពនេះតែងតែនិយាយអួតប្រាប់ក្រុមអ្នកមានល្បែងដើរលេងនៅក្នុងវង់ដែលខ្លួនកំពុងតែបើកលេងនេះសូមកុំមានការព្រួយបារម្ភអំពីសមត្ថកិច្ចមកឆាឆៅឬក៏ចាប់យកទៅអធិការដ្ឋាននគរបាលស្រុកទេ ។
 
    គួររំលឹកផងដែរថាកន្លងមកប្រមុខថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់មន្ត្រីថ្នាក់ក្រោមគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងល្បែងស៊ីសងត្រូវតែអនុវត្តឲ្យបានដាច់ខាតជាពិសេសឲ្យអនុវត្តនៅគោលនយោបាយភូមិឃុំ 9 ចំណុចដែលបានដាក់ចេញ។
 
    មជ្ឈដ្ឋាននៃសង្គមស៊ីវិលបានលើកឡើងថាប្រសិនបើអាជ្ញាធរភូមិឃុំនិងស្រុកនៅតែព្រងើយកន្តើយមិនធ្វើការបង្ក្រាបនៅល្បែងពាលាតាមបណ្ដាភូមិ.ឃុំ.ស្រុក ឱ្យមានប្រសិទ្ធភាពនោះទេពិតណាស់ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងនៅបទល្មើសមួយចំនួនដូចជាឆក់ប្លន់និងកើតជាអំពើហិង្សាក្នុងគ្រួសារដែលជាកត្តាធ្វើឲ្យសង្គមអស្ថេរភាពជាក់ជាមិនខាន។
 
    ប្រជាពលរដ្ឋបានសំណូមពរដល់លោកឈាង សុផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវមេត្តាចាត់វិធានការដល់មន្ត្រីថ្នាក់ក្រោមឲ្យបានមុឺងម៉ាត់បំផុតដេីម្បីជាសវាងមន្ត្រីថ្នាក់ក្រោមឃុបឃិតជាមួយបទល្មើស មួយចំនួននៅក្នុងមូលដ្ឋាន ធ្វើរបាយការណ៍ភូតកុហកដែលជាហេតុនាំឲ្យប្រជាពលរដ្ឋអស់ជំនឿជឿជាក់លើកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់