អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!

អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!
 
ចេញផ្សាយ៖២០/ធ្នូ/២០២៣
ដោយPY-News
 
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ 
 
ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
 
នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់