ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកបញ្ហាជួញដូរមនុស្ស ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកបញ្ហាជួញដូរមនុស្ស ជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ
 
ចេញផ្សាយ៖ថ្ងៃទី១៥ ០២ ២០២៤
ដោយ PY-News
 
បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកបញ្ហាជួញដូរមនុស្សជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគន្លឹះដោះស្រាយ ព្រោះវាធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។  ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី “ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។
 
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា បច្ចុប្បន្នពលករចំណាកស្រុក ឆ្លងកាត់ព្រំដែន ឬទេសសន្តរប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់ និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅឡើយ។
 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា ជនជាតិខ្មែរដែលត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា ជនរងគ្រោះទាំងនោះ ជួបប្រទះនូវបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។
 
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើឱ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ ចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករ ឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពលករទាំងអស់ ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕

ព័ត៌មាន ថ្មីៗ

ល្បែងអនឡាញឡូតូលេងតាមឡេបថបនិងតាមទូរស័ព្ទដៃ ជល់មាន់ដីលេងយ៉ាងសប្បាយខណៈអាជ្ញាធរសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅមិនខ្ចីបង្រាប
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង