មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខសមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!
 
ចេញផ្សាយ៖១៩/០ៗ/២០២៤
ដោយPY-News
 
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង  សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញ៉ូវ រតនា ជំនួយការខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
 
ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១លាន ២០ម៉ឺនរៀល, ទឹកសុទ្ធ ភេសជ្ជៈ ៥កេស, ទឹកដោះគោឆៅ ០២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់