ពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដែលស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ...

ពិធីប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដែលស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ...
 
សំរោង៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជហត្ថខេត្តតាកែវ លោក ប្រាក់ មុន្នី តំណាងប្រធានក្រុមប្រឹក្សាស្រុកសំរោង លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាធិបតីភាពប្រកាសមុខតំណែង លោកវរសេនីយ៍ត្រី យាន វុទ្ធី ជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ជំនួស លោកវរសេនីយ៍ត្រី ជុំ ម៉ៅ ដែលត្រូវផ្លាស់ប្ដូរទទួលភារកិច្ចជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃកប្បាស។
 
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកវរសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកផ្នែកសឹករងស្រុក លោកនាយក នាយករង រដ្ឋបាល លោកមេឃុំគ្រប់ឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងអង្គពិធីនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ បានថ្លែងការកោតសរសើរចំពោះ អតីតមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង លោកវរសេនីយ៍ត្រី ជុំ ម៉ៅ ក្នុងរយៈពេល ៥ឆ្នាំ  ៦ខែ ៣ថ្ងៃ កន្លងមកនេះ បានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ធនធាន ខិតខំបំរើសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដោយមិនខ្លាចហត់នឿយនោះឡើយ។ 
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានណែនាំដល់លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង  ដែលទើបចូលកាន់តំណែង ត្រូវខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្នុងភូមិសាស្ត្រភូមិ.ឃុំ.ស្រុក ប្រកបដោយសន្តិសុខល្អប្រសើរ ជាពិសេសត្រូវខិតខំកសាងអង្គភាពឱ្យបានរឹងមាំ មានទំនាក់ទំនងនិងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់