លោកនួនសុធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងវាយតម្លៃពីការខូចខាតការឆេះអាគាររោងចក្រស្ថិតនៅស្រុកសំរោង

លោកនួនសុធាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យវាយតម្លៃពីការខូចខាតដោយអគ្គីភ័យឆេះរោងចក្រស្ថិតនៅស្រុកសំរោង
...............................................................................................................................................................................................................
    នាព្រឹកថ្ងៃទី 29 ខែឧសភាឆ្នាំ 2021 ម៉ោង 8:30 លោកនួនសុធាបានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងអគ្គិភ័យលេបត្របាក់ទាំងស្រុងរោងចក្រហ្វូលីយ័នតែកឃីជីងមេធៀរៀល(ខេមបូឌា)ឯ.កស្ថិតនៅភូមិពេជចង្វាឃុំបឹងត្រាញ់ខាងជើងស្រុកសំរោងខេត្តតាកែវ។
 
    ក្នុងនោះដែរជាលទ្ធផលនៃការត្រួតពិនិត្យឃើញថាអគារពីដែកស័ង្កសីទំហំ ៤១ម×៦២មកំពស់៥,៥០មសាងសង់នៅក្នុងអំឡុងខែធ្នូឆ្នាំ 2020 ដែលជាអគារសម្រាប់ស្តុកផលិតផលសម្រេចរបស់រោងចក្រហើយអាគារសាងសង់ពីស័ង្កសីនេះសាងសង់ដោយគ្មានច្បាប់ត្រឹមត្រូវពីអាជ្ញាធរជំនាញឡើយទើបខុសបច្ចេកទេសជាហេតុនាំឲ្យសរសេរខ្សែភ្លើងឆេះខូចខាតទាំងស្រុង 100% ដោយមានកម្មករម្នាក់របួសស្រាលហើយតាមការប៉ាន់ស្មានទំហំនៃការខូចខាតជាទឹកប្រាក់នោះអស់ប្រហែល 30 ម៉ឺនដុល្លារអាមេរិក។
 
      លោកនួនសុធាប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តក៏បានធ្វើការណែនាំដល់តំណាងក្រុមហ៊ុនរោងចក្រនិងម្ចាស់ទីតាំងដីត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការសង់អាគារសំណង់នីមួយៗហើយរាល់ការរុះរើអាគារដែលបានឆេះត្រូវធ្វើដោយមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចំណែកការសំណល់ទុកដាក់ឱ្យបានត្រឹមត្រូវនិងមានសុវត្ថិភាពជៀសវាងប៉ះពាល់បរិស្ថានដែលជាបញ្ហាចោទពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។
     យោងតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំបឹងត្រាញ់ខាងជើងស្រុកសំរោងខេត្តតាកែវរិះគន់ទៅលើអាជ្ញាធរស្រុកថាមានការធ្វេសប្រហែសចំពោះការអនុញ្ញាតឱ្យសាងសង់នៅសំណង់អាគារផ្សេងៗមិនបានយកចិត្តទុកដាក់អោយគាត់សុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញច្បាស់លាស់នោះទេដោយទុកផ្លូវសម្រាប់មន្រ្តីលេមលឺមមួយចំនួនស៊ុំគ្រលំពុករលួយយកសាច់ប្រាក់ដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានបិតភ្នែកជិតឈឹងជាហេតុនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុដូចជាករណីខាងលើនេះជាដើម៕
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់