ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពផ្លូវចាប់ពីចំណុចសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ប្រវែងជាង ១០គីឡូម៉ែត្រ

ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពផ្លូវចាប់ពីចំណុចសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ប្រវែងជាង ១០គីឡូម៉ែត្រ
 
ចេញផ្សាយ​៖០២/០៩/២០២៤
ដោយ៖PY-NEWS
 
តាកែវ៖ នៅរសៀលថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ លោកអធិការនគរបាលស្រុក លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ចាប់ពីចំណុចសាលាស្រុកបូរីជលសារ ឆ្ពោះទៅ ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដែលមានប្រវែង ១០គីឡូម៉ែត្រ ។
 
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា រយៈកាលកន្លងមក ផ្លូវចាប់ពីសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង គឺបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវទឹក មែន ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ២០១៩មក ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី មគ្គទេសឆ្នើមរបស់កម្ពុជា បានធ្វើការស្ថាបនាផ្លូវមួយខ្សែនេះឡើង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋស្រុកជាប់ព្រំដែន មានប្រវែងជាង ១០គីឡូម៉ែត្រ ដែលបងប្អូនយើងអាចធ្វើដំណើរចាប់ពី សាលាស្រុកបូរីជលសារ ទៅដល់ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ដោយមធ្យោបាយ ឡាន ម៉ូតូ កង់  គោយន្ត តាមផ្លូវគោកបាន។ ចំណែកឯបងប្អូនយើងក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏បានដូចគ្នាដែរ ដូច្នោះយើងមាន២ជម្រើសសម្រាប់បងប្អូន ផ្លូវទឹក និងផ្លូវគោក។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា មិនយូរប៉ុន្មាននោះទេ ផ្លូវមួយខ្សែមានប្រវែង ១០គីឡូម៉ែត្រនេះ នឹងអភិវឌ្ឍន៍ក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង នៅថ្ងៃខាងមុខ ក្រោមការយកចិត្តទុកដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះផ្លូវ គឺជាសសៃឈាមចរន្តសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិនីមួយៗ

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់