ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!
 
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី ប៉ឹង កំរិត មេបញ្ជាការ វរសេនាតូចអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកព្រឹន្ទបាលឯក សេង សុវណ្ណ សមាជិកវរសេនាតូច ដែលមានជំងឺខ្សោយក្រលៀន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។
 
ក្នុងឱកាសនោះ លោកវរសេនីយ៍ត្រី ប៉ឹង កំរិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមានថវិកាចំនួន ១,០០០,០០០រៀល, ទឹកសុទ្ធ ០៥កេស, ទឹកដោះគោឆៅ ០២យួរ, ផ្លែឈើ ចំនួន១កន្រ្កក់ ជាអំណោយសួរសុខទុក្ខផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់