ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ!​

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ អ៊ុំ បុទុម អ៊ូ វណ្ណា បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគេនព្រះឧត្តមវាសី ឈាង ផល្លី ព្រះអនុគណស្រុកស្វាយអន្ទរ និងជាព្រះគ្រូចៅអធិការវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
 
ទេយ្យទាន និងបច្ច័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដែលឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន៖ បច្ច័យ ចំនួន ២ ៨០០ ០០០រៀល, សាដក ចំនួន ៥ប្រអប់, អង្ករ ចំនួន ១០០គីឡូក្រាម, មី ចំនួន ១១កេស, ត្រីខកំប៉ុង ចំនួន ៥យួរ, ទឹកបរិសុទ្ធ ចំនួន ២២កេស, ទឹកក្រូច ចំនួន ១កេស, នំធុង ចំនួន ១ធុង, ទឹកត្រី ចំនួន ៥យួរ, ទឹកស៊ីអ៉ីវ ចំនួន ៥យួរ, ប្រេងឆា ចំនួន ៥ដប, តែស្ករស ចំនួន ១កញ្ចប់ ព្រមទាំងសម្ភារៈមួយចំនួនទៀត៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់