អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា

អាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា 
 
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ លោក លី ហុង និងភរិយា បាននាំយកម៉ាស៊ីនថតចម្លងចំនួន ០២គ្រឿង លោក អៀង សុដេត និងភរិយា បាននាំយកក្រដាសចំនួន ២០កេស  មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព។
 
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន  មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និងភរិយា លោក អៀង សុដេត និងភរិយា ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង និងក្រដាសសម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់