ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
 
នៅវេលាម៉ោង ៦៖៤៥នាទី ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយអចេតនា(ចាក់ថ្នាំប្រតិកម្មស្លាប់)នៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងបញ្ញាគុកឃុំត្រពាំងក្រសាំងស្រុកបាទីខេត្តតាកែវ។
 
ដោយកាលពីវេលាម៉ោង៦៖០០នាទីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទីខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថាទៅរកពេទ្យដើម្បីឲ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។
 
ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញត្រឡប់មកផ្ទះវិញយូរពេកក្រុមគ្រួសារមានការភិតភ័យក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២៖០០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិឃ្លាតពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ។ លុះព្រឹកឡើងម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ និងក្មេងស្រីអង្គុយក្បែរសាកសពនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ 
 
ក្រោយទទួលពត៌មានកម្លាំងកងរាជអាវុធហត្ថស្រុកបាទីនិងកម្លាំងប៉ូលីសស្រុកបានចុះដល់ទីតាំងកើតហេតុហើយកម្លាំងជំនាញកោសល្យវិច័យនិងពេទ្យបានធ្វើកោសល្យវិច័យទៅលើសាកសពរួចរាល់បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនិងការចាក់ថ្នាំហើយសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
 
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ពីរនាក់ប្ដីប្រពន្ធចាត់ការទៅតាមនីតិវិធី។
 
ម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពទាំង២នាក់៖ ទី១៖ ឈ្មោះហៀងសុងហាក់ភេទប្រុសអាយុ ៣៧ 
ឆ្នាំមុខរបរពេទ្យ និងទី២៖ ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរពេទ្យបង្អែកស្រុកបាទីមានទីលំនៅភូមិបឹងពញាកគុកឃុំត្រពាំងក្រសាំងស្រុកបាទី៕
      
          

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់