សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ប្រចាំឆ្នាំ២០២៤

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ប្រចាំឆ្នាំ២០២៤
 
ភ្នំពេញ​៖ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាពិគ្រោះយោបល់ និងពិសាអាហារសាមគ្គី ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៅសណ្ឋាគារភ្នំពេញ។
 
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិកានៃក្រុមប្រឹក្សាពិគ្រោះយោបល់ និងចាងហ្វាងសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សរុបប្រមាណ ២២០អង្គ/នាក់។
 
បើយោងទៅតាមសេចក្តីសម្រេចលេខ ១២២៧ សសរ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងមានអនុប្រធាន ចំនួន ១៦រូប ព្រមទាំងសមាជិក សមាជិកា ចំនួន ២៤រូបផងដែរ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់